ស្ថាប័នតំណាងវៀតណាមនៅអាមេរិកជានិច្ចកាលជាស្ពានតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ

(VOVWORLD) -ស្ថាប័នតំណាងវៀតណាមនៅអាមេរិកត្រៀមខ្លួនជាស្រេច បន្ត ជាស្ពានជួយឧបត្ថម្ភអ្នកវិនិយោគនិងសហគ្រាសនៃប្រទេសទាំងពីរ លើវិស័យ សហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគមនិងធ្វើអាជីវកម្មរបស់ខ្លួន។
ស្ថាប័នតំណាងវៀតណាមនៅអាមេរិកជានិច្ចកាលជាស្ពានតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ - ảnh 1លោក Pham Quang Vinh ថតរូបអនុស្សាវរីយ៍ជាមួយក្រុមប្រឡងនិងគណៈចាត់តាំង 

ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Boston រដ្ឋ Massachusetts ចូលរួមការប្រឡងចាប់ផ្តើមអាជីពច្នៃប្រឌិតសកលលោក-ការ សាកល្បងវៀតណាមឆ្នាំ២០១៨ (VietChallenge 2018) អញ្ជើញចូលរួមនិងថ្លែង មតិនៅសិក្ខាសាលាវិនិយោគវៀតណាម-អាមេរិកនិងជួបធ្វើការជាមួយសមាគម យុវជននិស្សិតវៀតណាម។

        នៅក្នុងវគ្គផ្តាច់ព្រ័ត្រការប្រឡងចាប់ផ្តើមអាជីពសកលលោល Vietchallenge 2018 លោក Pham Quang Vinh មានបំណងថា យុវជនដែល កំពុងសិក្សារៀនសូត្រនៅឯបរទេសក៏ដូចជាសហគ្រាស Star-up វៀតណាម បន្ត សាមគ្គីភាព រួមចំណែកសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាទំនាក់ទំនង យ៉ាងល្អប្រសើរ រវាងវៀតណាមជាមួយអាមេរិក។

        ក្នុងសិក្ខាសាលាវិនិយោគវៀតណាម-អាមេរិក លោក Pham Quang Vinh បានអះអាងថា ស្ថាប័នតំណាងវៀតណាមនៅអាមេរិកត្រៀមខ្លួនជាស្រេច បន្ត ជាស្ពានជួយឧបត្ថម្ភអ្នកវិនិយោគនិងសហគ្រាសនៃប្រទេសទាំងពីរ លើវិស័យ សហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគមនិងធ្វើអាជីវកម្មរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ