ស្ថាប័នតំណាងវៀតណាមនៅឯបរទេសបន្តចូលរួមវិភាគទានដ៏សកម្មទៅក្នុងបុព្វហេតុការទូតរបស់ប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែសីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញជួបជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស ដែលត្រូវបានតែងតាំងក្នុងឆ្នាំ២០២០។
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai (រូបថត៖ baoquocte.vn) |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោក ស្រី Truong Thi Mai បានសម្ដែងជំនឿជាក់ថា ប្រ ធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសនឹងបំពេញបេសកកម្មរបស់ខ្លួនប្រកប ដោយជោគជ័យ រួមចំណែកដ៏សកម្មទៅក្នុង បុព្វហេតុការ ទូតរបស់ប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតគ្រប់រូបមានភារកិច្ចរឹតបន្តឹងទំនាក់
ទំនងនិងលើកកម្ពស់ឋានៈរបស់វៀតណាមនៅប្រទេសសាមី ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។ទាក់ទងនឹងសហ គមន៍ជនវៀតណាមនៅឯបរទេស លោកស្រី Truong Thi Mai អញ្ជើញថ្លែងថា៖ “សហគម ន៍ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់បានឡើយ ពោលគឺជាកម្លាំងពលំមហាសាមគ្គីជាតិ និងជាប្រភពកម្លាំង។ ឯកអគ្គរដ្ឋទូតគ្រប់រូបចាំបាច់ត្រូវផ្ដោតសំខាន់លើការធ្វើចលនា ដើម្បីទទួលបានសេចក្ដីជឿទុកចិត្ត និងមនោសញ្ចេតនា ពីសហគមន៍ជនវៀតណាមទាំងអស់។ ទន្ទឹមនឹងនេះ ត្រូវតភ្ជាប់ពួកគេជាមួយប្រទេសជាតិ។ ខ្ញុំមានជំនឿជាក់ថា តាមរយៈបទពិសោធន៍របស់ខ្លួន ឯកអក្គរដ្ឋទូតគ្រប់រូបនឹងមានវិធីធ្វើចលនាឲ្យបានសមស្របនឹងស្ថានភាពនៅប្រទេសសាមីផងដែរ៕