ស្ថាប័នមជ្ឈិមនានាមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសំឡេងវៀតណាមក្នុងការងារឃោសនាផ្សព្វផ្សាយ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាព្រឹកថ្ងៃទី ២០ ខែមិថុនា លេខាគណៈកម្មាធិការបក្សនៃប្លុកស្ថាប័នមជ្ឈិម លោក Nguyen Van The ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Nguyen Thai Hoc និងតំណាងស្ថាប័ន អង្គភាពជាច្រើន បានអញ្ជើញមកអបអរសាទរចំពោះថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន អ្នកនិពន្ធ កម្មាភិបាល និងបុគ្គលិកនៃវិទ្យុសំឡេងវៀតណាម។

ស្ថាប័នមជ្ឈិមនានាមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសំឡេងវៀតណាមក្នុងការងារឃោសនាផ្សព្វផ្សាយ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អបអរសាទរសមាគមអ្នកកាសែតវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ (រូបថត៖ VOV)
តាងនាមគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង អនុប្រធានគណៈកម្មា ធិការ លោក Nguyen Thai Hoc បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក វិទ្យុសំឡេង វៀតណាមបានឃោសនា ផ្សព្វផ្សាយព័ត៌មាន ស្ដីពីកិច្ចការផ្ទៃក្នុងយ៉ាងរហ័ស ទាន់ ពេលវេលា ព្រមទាំងសម្ដែងនូវគោលបំណងចង់មានការសម្របសម្រួលគ្នាឲ្យកាន់តែ ល្អក្នុងការអនុវត្តភារកិច្ចឃោសនា។ “សង្ឃឹមថា ជាមួយនឹងមុខងារ និងភារកិច្ចរបស់ VOV ជាមួយនឹងទំនាក់ទំនងនិង ការសម្របសម្រួលរវាងស្ថាប័នទាំងពីរ យើងនឹងបន្តពង្រីក និងបំពេញឲ្យកាន់តែល្អ ថែមទៀតនូវភារកិច្ចរបស់ VOV ក្នុងការងារឃោសនា ផ្សព្វផ្សាយព័ត៌មាន។ គណៈកម្មាធិការទទួលបន្ទុកកិច្ចការផ្ទៃក្នុងក៏នឹងខិតខំប្រឹងប្រែងសម្របសម្រួលឱ្យបានល្អ និង បង្កើតលក្ខខណ្ឌល្អសម្រាប់ស្ថាប័នទាំងពីរ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនដោយ ជោគជ័យផងដែរ”។
នាព្រឹកថ្ងៃដដែល តំណាងថ្នាក់ដឹកនាំអគ្គស្នងការនយោបាយនៃកងទ័ព ប្រជាជនវៀតណាម; បណ្ឌិតសភានយោបាយជាតិហូជីមិញ; ខុទ្ទកាល័យរដ្ឋាភិបាល; គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ រួមជាមួយតំណាងស្ថាប័ន អង្គភាពផ្សេងៗជាច្រើន បានមកអបអរសាទរ វិទ្យុសម្លេងវៀតណាម ព្រមទាំង សម្តែងនូវបំណងចង់បង្កើនការសម្របសម្រួលជាមួយ VOV ក្នុងការងារឃោសនា ផ្សព្វផ្សាយព័ត៌មាននាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ