ស្ថាប័នមានសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវឆ្លើយលិខិតរបស់ពលរដ្ឋ
|
ស្ថាប័នមានសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវឆ្លើយលិខិតរបស់ពលរដ្ឋ (VGP) |
Vovworld-ស្ថាប័នមានសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវឆ្លើយលិខិតរបស់
ពលរដ្ឋ។ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh បានអះអាង
ច្បាស់លាស់ប្រការនេះខណៈដែលឆ្លើយសំនួរដោយផ្ទាល់របស់ប្រជាជនដែល
ទាក់ទិនដល់ការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ចចំពោះការទទួលជួប
ពលរដ្ឋ ឆ្លើយលិខិតប្តឹងតវ៉ារបស់ប្រជាជនក្នុងកម្មវិធីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ ដែលបានផ្សាយលើទូរទស្សន៍វៀតណាមនាថ្ងៃទី២១កញ្ញា។ លោក Huynh Phong
Tranh បានសង្កត់ធ្ងន់ថា ច្បាប់ទទួលជួបពលរដ្ឋបានកំណត់ថាស្ថាប័នគ្រប់ជាន់ថ្នាក់
ត្រូវលៃទុករយៈពេលយ៉ាងតិចបំផុតមួយថ្ងៃដើម្បីទទួលជួបពលរដ្ឋផ្ទៀងស្ដាប់ពិនិត្យ
មើលនិងបញ្ជាណែនាំស្ថាប័នរដ្ឋទទួលជួបពលរដ្ឋនិងដោះស្រាយមតិរបស់ប្រជាជន។ ស្ថាប័នដែលបានបញ្ជូនលិខិតតាមការកំណត់ក្នុងរយៈពេល១០ថ្ងៃ ត្រូវឆ្លើយដោយ
ផ្ទាល់រឺជាឯកសារជាលាយល័ក្ខអក្សរសំរាប់ពលរដ្ឋ៕