ស្ថាប័នរដ្ឋអាជ្ញាប្រេស៊ីលចោទប្រកាន់ប្រធានព្រឹទ្ធសភាជាប់ទាក់ទិនដល់រឿងអាស្រូវ Petrobras

ស្ថាប័នរដ្ឋអាជ្ញាប្រេស៊ីលចោទប្រកាន់ប្រធានព្រឹទ្ធសភាជាប់ទាក់ទិនដល់រឿងអាស្រូវ Petrobras - ảnh 1
ប្រធានព្រឹទ្ធសភាប្រេស៊ីលលោក Renan Calheiros​​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ ធ្នូ ស្ថាប័នអគ្គរដ្ឋអាជ្ញាប្រេស៊ីលបានចោទប្រកាន់
ប្រធានព្រឹទ្ធសភាលោក Renan Calheiros ពីអំពើពុករលួយនិងលាងលុយកខ្វក់ក្នុង
រឿងអាស្រូវធំសម្បើមនៅសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Petrobras។អគ្គរដ្ឋអាជ្ញា
ប្រេស៊ីលឲ្យដឹងថា លោក Calheiros និងសមាជិកសភាលោក Anibal Gomes ដែល
សុទ្ធតែជាសមាជិកគណៈបក្សចលនាប្រជាធិបតេយ្យ (PMDB) កាន់អំណាចនោះ
 បានទទួលប្រាក់សូកប៉ាន់ចំនួន២៥ហ្មឺនដុល្លាអាមេរិកពីក្រុមហ៊ុនសំណង់ Serveng
 តាមនោះបានប្រើប្រាស់ឥទ្ធិពលខាងនយោបាយរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុននេះ
ដណ្ដើមបានកិច្ចសន្យាជាមួយ Petrobras។
នាថ្ងៃដដែល លោក Calheiros ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី
លោក Michel Temer បានប្រកាសថា កញ្ចប់ប្រាក់ទាំងអស់ដែលរួមវិភាគទានសំរាប់
 យុទ្ធនាការបោះឆ្នោតរបស់លោករូបនេះត្រូវបានត្រួតពិនិត្យ ហើយគ្មានមូលហេតុ
ណាមួយដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ