ស្ថាប័នរបស់ អ.ស.ប. ជាច្រើនថ្កោលទោសការបាញ់កាំភ្លើងដ៏បង្ហូឈាមនៅទីក្រុង Orlando របស់អាមេរិក

ស្ថាប័នរបស់ អ.ស.ប. ជាច្រើនថ្កោលទោសការបាញ់កាំភ្លើងដ៏បង្ហូឈាមនៅទីក្រុង Orlando របស់អាមេរិក - ảnh 1
ស្ថាប័នរបស់ អ.ស.ប. ជាច្រើនថ្កោលទោសការបាញ់កាំភ្លើងដ៏បង្ហូឈាមនៅទីក្រុង Orlando របស់អាមេរិក (Image: VNA)


(VOVworld) – បន្ទាប់ពីការបាញ់កាំភ្លើងដ៏បង្ហូរឈាមនៅទីក្រុង Orlando រដ្ឋ
Florida​ អាមេរិក បានកើតមានឡើងដែលធ្វើឲ្យមនុស្សចំនួន ៤៩ នាក់ត្រូវស្លាប់
និង ៥០ នាក់ទៀតរងរបួស បណ្ដាស្ថាប័នសំខាន់ចំណុះ អ.ស.ប. បានថ្កោលទោស
យ៉ាងខ្លាំងក្លាការវាយប្រហារនេះ។ អ្នកនាំពាក្សរបស់អគ្គលេខាធិការ អ.ស.ប.
លោក Ban Ki Moon បានឲ្យដឹងថា៖ លោក Ban Ki Moon បានថ្កោលទោសយ៉ាង
ខ្លាំងក្លាការវាយប្រហារដ៏ព្រៃផ្សៃនៅទីក្រុង Orlando ហើយ ផ្ញើរសាររំលែកទុកដល់
គ្រួសារនៃបណ្ដាជនរងគ្រោះ ព្រមទាំង សម្តែងនូវសាមគ្គីភាពជាមួយ រដ្ឋាភិបាល
និងប្រជាពលរដ្ឋអាមេរិក។ រីឯ ប្រធានមហាសន្និបាត អ.ស.ប. លោក H.E. Mogens
 Lykketoft ក៏បានសម្តែងនូវការខឹងសម្បារបស់ខ្លួនចំពោះរឿងហេតុពោលខាង
លើ ព្រមទាំង សម្តែងការសោកស្តាយដ៏ជ្រាលជ្រៅចំពោះបណ្ដាជនរោងគ្រោះក្នុង
ការវាយប្រហារ នេះ ផងដែរ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បាន
អះអាងជាថ្មីម្តងទៀតថា៖ លទ្ធិ ភេរវកម្មក្រោមគ្រប់រូបភាពនិងកាយវិការទាំង
ឡាយរបស់ពួកគេគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសន្តិភាពនិង
សន្តិសុខលើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ