ស្ថាប័នស្រាវជ្រាវគោលនយោបាយរបស់កូរ៉េខាងត្បូងនិងចិនជួបសន្ទនាយុទ្ធសាស្រ្តជាលើកដំបូង

ស្ថាប័នស្រាវជ្រាវគោលនយោបាយរបស់កូរ៉េខាងត្បូងនិងចិនជួបសន្ទនាយុទ្ធសាស្រ្តជាលើកដំបូង - ảnh 1
រូបថតៈ kbsworld


(VOVworld)-យោងតាមវិទ្យុសម្លេង KBSរបស់កូរ៉េខាងត្បូងថា បណ្តាស្ថាប័នស្រាវ
ជ្រាវគោលនយោបាយជាតិរបស់កូរ៉េខាងត្បូងនិងចិនបានចូលរួមជំនួប សន្ទនាយុទ្ធ
សាស្រ្តជាលើកដំបូងដែលបានរៀបចំនាថ្ងៃទី៦ធ្នូនៅទីក្រុង Seoul។ ព្រឹត្តិការណ៌នេះ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលចិនបានប្រកាសបង្កើត តំបន់ហោះហើរយោ
ធា (ADIZ)លើសមុទ្រហ្វាទុង​ធ្វើឲ្យកូរ៉េខាងត្បូងនិងជប៉ុន ព្រួយប្រារម្ភហើយចាត់
ទុកនេះជាសកម្មភាពអន្តរាយដល់ទំនាក់ទំនងទ្វេភាគី។ ប្រធានបទនៃជំនួបសន្ទនា
នេះគឺ របៀបជាក់ស្តែងនៃទំនាក់ទំនងដំណើការក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត
រវាងប្រទេសតាំងពីរ។ក្នុងបទថ្លែងមតិបើកជំនួបសន្ទនានេះ អនុរដ្ឋមន្រ្តីការបរទេស
កូរ៉េខាងត្បូង លោក Jo Tae-yeol សង្កត់ធ្ងន់ថា នេះជាជំនួបសន្ទនាយុទ្ធសាស្រ្តជា
លើកដំបូង ដែលរួមមានរាល់បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គមរវាងប្រ
ទេសទាំង​ពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ