ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះ​កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ

(VOVWORLD) - នៅក្នុងរបាយការណ៍ស្រាវជ្រាវសកលដែលបានចេញផ្សាយថ្មីស្តីពីប្រទេសវៀតណាមដែលមានចំណងជើងថា "វៀតណាម - រឹងមាំជាងប៉ុន្តែមិនងាយស្រួលជាង" ធនាគារ Standard Chartered VietNam បានព្យាករណ៍ថាកំណើន GDP របស់វៀតណាមនឹងឈានដល់ ៦,៧% នៅឆ្នាំនេះ (សម្រេចបាន ៦,២% ក្នុងឆមាសទីមួយ ហើយ ៦,៩% នៅឆមាសទីពីរ)។ 

លោក Tim Leelahaphan សេដ្ឋវិទូថៃនិងវៀតណាម របស់ធនាគារ Standard Chartered បានឲ្យដឹងថា យថាទស្សន៍សេដ្ឋកិច្ចរយៈពេលមធ្យមរបស់វៀតណាមនៅតែរីកចម្រើន។ យោងតាមអ្នកជំនាញរូបនេះ ការលក់រាយនិងផលិតកម្មឧស្សាហកម្មរបស់វៀតណាមនៅតែមានភាពរឹងមាំ ថ្វីត្បិតតែមានការកែតម្រូវនាពេលថ្មីៗនេះ ហើយការនាំចូលនាំចេញបានចាប់ផ្តើមស្តារឡើងវិញផងដែរ។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះ​កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ - ảnh 1រូបផាព៖ VOV

ដូចគ្នានេះដែរ វាយតម្លៃអត្រាកំណើនរបស់វៀតណាមនៅឆ្នាំនេះ ធនាគារ HSBC ជឿជាក់ថា វៀតណាមកំពុងងើបឡើងវិញតាមកាលវិភាគ ដែលអាចទទួលបានអត្រាកំណើន ៦% នៅឆ្នាំនេះ។ អ្នកជំនាញ HSBC រំពឹងថា អតិផរណានៅក្នុងប្រទេសវៀតណាមនឹងបន្តកើនឡើងបន្តិចនៅឆ្នាំនេះ ដោយព្យាករណ៍ថា មានកម្រិត ៣,៤% ទាបជាងគោលដៅអតិផរណាថ្មីគឺ ៤-៤,៥%។

ក្នុងពេលជាមួយគ្នានោះ មូលនិធិវិនិយោគ VinaCapital ជឿជាក់ថា ឆ្នាំនេះនឹងក្លាយជាឆ្នាំដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចវៀតណាម ដែលត្រូវបានជំរុញដោយការស្តារឡើងវិញនៃឧស្សាហកម្មផលិតកម្មនិងការកែសម្រួលចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់។ ប្រធានការិយាល័យវិភាគម៉ាក្រូសេដ្ឋកិច្ចនិងស្រាវជ្រាវទីផ្សាររបស់ VinaCapital លោក Michael Kokalari រំពឹងថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦-៦,៥% នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ