ស្ថាប័នអាជ្ញាកណ្ដាលដើម្បីដោះស្រាយជំលោះនៅមជ្ឈមណ្ឌលឧស្សាហកម្មរួម Kaesong ត្រូវបានបង្កើត

ស្ថាប័នអាជ្ញាកណ្ដាលដើម្បីដោះស្រាយជំលោះនៅមជ្ឈមណ្ឌលឧស្សាហកម្មរួម Kaesong ត្រូវបានបង្កើត - ảnh 1
កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបង្កើត ស្ថាប័នអាជ្ញាកណ្ដាលដើម្បីដោះស្រាយបណ្ដាជំលោះនៅមជ្ឈមណ្ឌលឧស្សាហកម្មរួម Kaesong។ (Image: Vietnam+)

(VOVworld) – ក្រសួងសម្រួបសម្រូលកូរ៉េខាងត្បូង នាថ្ងៃទី ២៧ ធ្នូ បានឲ្យដឹង
ថា៖ ប្រទេសនេះនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបង្កើត ស្ថាប័នអាជ្ញាកណ្ដាលដើម្បីដោះស្រាយបណ្ដាជំលោះនៅមជ្ឈមណ្ឌលឧស្សាហ
កម្មរួម Kaesong។ ស្ថាប័ននេះនឹងដាក់សកម្មភាពនាខែ មិនា ឆ្នាំ ២០១៤។ នាថ្ងៃ
ទី ២៦ ធ្នូ ភាគីព្យុងយ៉ាងបានផ្ញើបញ្ជីរាយនាមរបស់គណៈកម្មាធិការនេះ មកកូរ៉េ
ខាងត្បូង។ នេះគឺជាលទ្ធផលនៃការចរចារនាខែកញ្ញាកន្លងមក។ តាម នោះ
ភាគីទាំង ២ បានឯកភាពបង្កើតគណៈកម្មាធិការទទួលបន្ទុកដោះស្រាយ ជំលោះខាងគត្តិយុត្តដែលអាចកើតមានឡើងនៅមណ្ឌលឧស្សាហកម្មរួម
Kaesong។ មជ្ឈមណ្ឌលនេះកំពុងវិលត្រឡបមករកសកម្មភាពធម្មតាឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ