ស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភអភិវឌ្ឍន៍ការណែនាំភូមិសាស្ត្រនៅវៀតណាម
|
ស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភអភិវឌ្ឍន៍ការណែនាំភូមិសាស្ត្រនៅវៀតណាម (VNP) |
Vovworld-នាថ្ងៃទី១១វិច្ឆិកា នៅក្រុងហាណូយ បានចាប់ផ្ដើមគំរោងការណ៍
ជួយឧបត្ថម្ភអភិវឌ្ឍន៍ណែនាំភូមិសាស្ត្រនៅវៀតណាម។ គំរោងការណ៍មានថវិការ
អនុវត្តសរុបជាង១លានអឺរ៉ូ(ស្មើរនឹងជិត១រយ៣ម៉ឺនលានដុល្លារអាមេរិក) ក្នុងនោះ
ប្រភពទុនដោយស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភជិត១រយ១ម៉ឺនលានដុល្លារ
អាមេរិកសំដៅកែលំអរប្រព័ន្ធចុះឈ្មោះគ្រប់គ្រងណែនាំភូមិសាស្ត្រតាមរយៈការ
កសាងវិធានការទាក់ទងថ្មីនិងបទពិសោធន៍របស់ទ្វីបអឺរ៉ុប។ អនុរដ្ឋមន្ត្រីក្រសួង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាលោកTran Viet Thanh
បានចាត់ទុកថា៖
“នាពេលខាងមុខ ត្រូវមានយន្តការគោលនយោបាយនិងដំណោះស្រាយសម
ស្របដើម្បីណែនាំភូមិសាស្ត្រក្លាយទៅជាមធ្យោបាយជាក់ស្ដែងជំរុញផលិតកម្ម
ពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះត្រូវមានជំហានលោតផ្លោះថ្មីក្នុងវិធានការទ្រឹស្តីដល់
បញ្ហាគោលនយោបាយនិងជាក់ស្ដែង។ លទ្ធផលនៃគំរោងការនឹងរួមចំណែក
កែលំអរក្របខ័ណ្ឌយន្តការលើកកំពស់តួនាទីនៃការណែនាំភូមិសាស្ត្រលើទីផ្សារ
រួមចំណែកដ៏ធំធេងសំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម
និងប្រទេស EU ក្នុងនោះមានបារាំងផង៕”