សុទិដ្ឋិនិយម​អំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឥណ្ឌា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា បានបើកដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងឥណ្ឌា។ 
សុទិដ្ឋិនិយម​អំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឥណ្ឌា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថត៖ VOV

ដោយធ្វើអត្ថាធិប្បាយដោយសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ច និងចែករំលែកផែនការសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងនឹងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និង MOU ដែលបានប្រគល់ ក៏ដូចជាសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងបច្ចុប្បន្ន ពោលគឺប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក។ ទី២ គម្រោងធំៗទាក់ទងនឹងឱសថ អាចត្រូវបានអនុវត្តភ្លាមៗ ដោយសាងសង់មជ្ឈមណ្ឌលផលិតស្រាវជ្រាវនិងផ្គត់ផ្គង់ឱសថដល់ពិភពលោក។ បន្ទាប់មក គឺគម្រោងកំពង់ផែ Lien Chieu នៅទីក្រុង Da Nang; គម្រោងសាងសង់មជ្ឈមណ្ឌលឡូជីស្ទិក ប្រេង និងឧស្ម័ន។ នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យបង្កើតក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការជាមួយធុរកិច្ចឥណ្ឌា ក្នុងដំណើរការសិក្សាស្រាវជ្រាវ និងរៀបចំឯកសារគម្រោង ជួយពួកគេអនុវត្តន៍ស្របតាមច្បាប់របស់វៀតណាម ប៉ុន្តែបានកាត់បន្ថយពេលវេលា និងឆាប់ដាក់ពង្រាយការទាក់ទាញទិនវិនិយោគពីឥណ្ឌាទៅវៀតណាម”។

ក្នុងឆ្នាំ ២០១៦ នៅក្នុងកិច្ចប្រជុំកំពូល G២០ នៅប្រទេសចិន នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រឆ្ពោះទៅទិសខាងកើតរបស់ប្រទេសនេះ។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រី Nguyen Chi Dung បានចាត់ទុកថា នៅតែមានឱកាស និងសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ