សិទ្ធិចរចារលឿនឆ្លងកាត់លើឧបសគ្គដំបូងនៅសភាជាន់ទាបអាមេរិក

សិទ្ធិចរចារលឿនឆ្លងកាត់លើឧបសគ្គដំបូងនៅសភាជាន់ទាបអាមេរិក - ảnh 1
ប្រធានសភាជាន់ទាបអាមេរិកលោក John Boehner ក្នុងសន្និសីទកាសែតស្ដីពី TPA នៅរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី១០ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - សេចក្ដីព្រាងច្បាប់ស្ដីពី “សិទ្ធិជំរុញពាណិជ្ជកម្ម” (TPA) ឬហៅថា សិទ្ធិ
ចរចារលឿនរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១១ មិថុនា
បានឆ្លងកាត់លើឧបសគ្គដំបូងនៅសភាជាន់ទាបអាមេរិកដើម្បីត្រៀមរៀបចំឲ្យការ
បោះឆ្នោតចុងក្រោយ។ដោយមានសំលេងគាំទ្រចំនួន២១៧សំលេងនិងសំលេង
ជំទាស់ចំនួន២១២សំលេង សភាជាន់ទាបអាមេរិកបានឯកភាពយកសេចក្ដីព្រាង
ច្បាប់ស្ដីពីសិទ្ធិចរចារលឿនមកបោះឆ្នោតនាថ្ងៃទី១២ មិថុនា។ បើសិនជាត្រូវបាន
សភាជាន់ទាបអនុម័ត នេះគឺជាជ័យជំនះមួយចំពោះរដ្ឋ អំណាចរបស់ប្រធានាធិបតី
Obama ដោយសារលោកបានកំណត់ការសំរេច ចរចារនិងចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ជាមួយដៃ គូចំនួន១១ផ្សេងទៀតនៅនេះជា
អាទិភាព១ក្នុងការងារកិច្ចការបរទេសនៃអាណត្តិ ទី២របស់ខ្លួន។សេចក្ដីព្រាង
ច្បាប់នេះ នឹងប្រគល់ឲ្យវិមានសនូវសិទ្ធិចរចារនិង ព្រមព្រៀងអំពីមាត្រាទាំង
ឡាយរបស់ TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ