សិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាជនវៀតណាមបានគោរពជានិច្ច
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOV) |
Vovworld-នាថ្ងៃទី២៨សីហានៅសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ
បរទេសវៀតណាម ឆ្លើយសំនួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានអំពីការដែលស្ថានទូតអាមេរិកនាពេលកន្លងមកបានបង្ហាញការព្រួយបារម្ភអំពីលទ្ធ
ផលការជំនុំជំរះមុខសញ្ញា Bui Thi Minh Hang និងមុខសញ្ញាមួយចំនួនពីបទ
បណ្ដាលអុកឡុកសណ្ដាប់ធ្នាប់សាធារណៈ អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាមលោក Le Hai Binh បានអះអាងថា៖
“នៅវៀតណាមបណ្ដាសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងនោះមានសិទ្ធិសេរី
ភាពបញ្ចេញមតិបានគោរពជានិច្ច។ ប្រជាជនជានិច្ចកាលបានអនុវត្តយ៉ាងពេញ
លេញនូវរាល់សិទ្ធិរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់។ តុលាការជំនុំជំរះព្រហ្មទណ្ឌ
ចំពោះ Bui Thi Minh Hang, Nguyen Thi Thuy Quynh និង Nguyen Van Minh ពីបទបណ្ដាលអុកឡុងសណ្ដាប់ធ្នាប់សាធារណៈបានប្រព្រឹត្តទៅស្របនឹងច្បាប់វៀត
ណាម។ ការនាំចេញជំនុំជំរះទោសបណ្ដាមុខសញ្ញារំលោភច្បាប់ជាការងារចាំ
បាច់សំដៅធានាសន្តិសុខជាតិសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនិងជីវភាពសុខសាន្តត្រាណរបស់ប្រជាជន។”
អំពីការផ្ដើមគំនិតបង្កើនតួនាទីរបស់កងទ័ពជើងទឹកអាស៊ានក្រោយឆ្នាំ២០១៥
ដែលវៀតណាមបាននាំចេញនៅសន្និសីទមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន
លើកទី៨នាថ្ងៃទី២៧សីហានៅប្រទេសប្រ៊ុយណេ លោក Le Hai Binh បានសង្កត់
ធ្ងន់ថា វៀតណាមនិយាយដោយឡែកនិងបណ្ដាប្រទេសអាស៊ាននិយាយរួម
សកម្មរួមចំណែកដើម្បីជំរុញដំណើរការអនុវត្តសហគមន៍អាស៊ាននាចុងឆ្នាំ
២០១៥។បណ្ដាការផ្ដួចផ្ដើមគំនិតដែលវៀតណាមលើកឡើងនៅបណ្ដាសន្និសីទនេះគឺជាការរួមចំណែកជាក់ស្ដែងសំរាប់ដំណើរការនេះ៕