|
នាយករដ្ឋមន្រ្តីឆែកលោក Bohuslav Sobotka (ឆ្វេង) និងសមភាគីអង់គ្លេសលោក David Cameron (រូបថត៖AP) |
(VOVworld) - សាធារណៈរដ្ឋឆែកត្រៀមខ្លួនជាស្រេចប្រតិបតិ្តឲ្យបានខ្លាំងក្លាក្នុងការ
ខំប្រឹង ប្រែងដើម្បីរក្សាឲ្យអង់គ្លេសស្នាក់នៅសហភាពអឺរ៉ុប (EU)។នេះជាសេចក្ដី
ប្រកាស របស់នាយករដ្ឋមន្រ្តីឆែកលោក Bohuslav Sobotka នាថ្ងៃទី២២ មករា បន្ទាប់
ពី ជំនួបសន្ទនាជាមួយសមភាគីអង់គ្លេសលោក David Cameron ដែលកំពុងបំពេញ
ទស្សនកិច្ចនៅឆែក។លោក Sobotka ក៏បានអះអាងថា ទ្វីបអឺរ៉ុបនឹងរឹងមាំប្រសិន
បើអង់គ្លេសស្នាក់នៅសហភាពនេះ។ តាមលោក Sobotka ថា ឆែកត្រៀមខ្លួនជា
ស្រេចបន្តការពិភាគ្សាជាមួយអង់គ្លេស អំពីសំណើរកែទម្រង់ EU ហើយយល់ព្រម
ជាមួយសំណូមពរជាច្រើនដែលក្រុងឡុងដ៍ ដាក់ចេញ។ប៉ុន្តែ Praha ចាត់ទុកសំ
ណើរអំពីការកាត់បន្ថយប្រាក់សុខុមាលភាព ចំពោះជនអន្តោប្រវេសន៍របស់ក្រុង
ឡុងដ៍ គឺមិនអាចយល់ព្រមបានឡើយ ដោយមាន ចរិតលក្ខណៈរើសអើងនោះ។
លោក Sobotka ជឿជាក់ថា ក្នុងដំណើរការចរចារ ភាគី នានានឹងស្វែងរកបាននូវ
ការស្រុះចិត្តគំនិតដើម្បីពលរដ្ឋអង់គ្លេសគាំទ្រការស្នាក់នៅ EU ក្នុងការស្ទាបស្ទង់
មតិនាចុងឆ្នាំ២០១៧៕