សាធារណជនអូស្ត្រាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវប្បធម៌ដ៏វិសេសវិសាលនៃរាជវង្ស Nguyen
(VOVWORLD) - នៅទីក្រុង Sydney នៃប្រទេសអូស្ត្រាលី ទើបបានប្រព្រឹត្តទៅនូវពិព័រណ៍ ដោយណែនាំដល់សាធារណ ជននូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយចំនួននៃរាជវង្ស Nguyen តាមរយៈស្នាដៃគំនូរនិងសំលៀកបំពាក់ប្រពៃណី សម្តែងដោយសិល្បៈវ័យក្មេងវៀតណាមផងដែរ។
សម្លៀកបំពាកនៃបរមរាជវាំង រាជវង្ស Nguyen ត្រូវបានតាំងបង្ហាញណែនាំដល់សាធារណជនអូស្ត្រាលី (រូបថតៈ VOV) |
សិល្បករវ័យក្មេងចំនួន ១១ រូប ដែលជក់ចិត្តនឹងសិល្បៈប្រពៃណី រួមជាមួយម៉ាកយីហោវៀតណាមចំនួន ៨ ទៀត ដែលបាននាំយកមកដាក់ការតាំងពិព័រណ៍នូវគំនូរជាង ៥០ និងសំលៀកបំពាក់ប្រហែល ២០ ឈុត ដើម្បីណែនាំដល់សាធារណជនអូស្រ្តាលីនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលក្នុងរជ្ជកាលរាជវង្ស Nguyen របស់វៀត ណាម ដែលជារាជវង្សត្រឹមតែគងវង្សរយៈពេល ១៤៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបន្សល់ទុកនូវវប្បធម៌ជ្រាលជ្រៅៗ ជាច្រើន ក្លាយទៅជាប្រភពនៃការបំផុសគំនិតនិងប្រភពធន ធានដ៏សម្បូរបែប សម្រាប់សិល្បករវៀតណាមជំនាន់ក្រោយ។
លោកស្រី Le Ngoc Linh នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅអូស្រ្តាលីបានអោយដឹងថា៖ “ស្នាដៃទាំងអស់ដែលយើងខ្ញុំបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ ច្រើនតែមកពីការច្នៃប្រឌិតរបស់សិប្បករវ័យក្មេង មានបុគ្គលិក លក្ខណៈផ្ទាល់ខ្លួន។ ពួកគេបាននាំព្រលឹងនៃមាតុភូមិរបស់ខ្លួន បញ្ចូលក្នុងវណ្ណកម្មនីមួយៗ ប៉ុន្តែក៏មិនភ្លេចនាំបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននៃចូលក្នុងវណ្ណកម្មទាំងអស់នោះផងដែរ។ នៅពេលយើងខ្ញុំបានបើកការពិព័រណ៍នេះ យើងទទួលបានការគាំទ្រពីសិល្បករជាច្រើន។ តាមរយៈការតាំងពិព័រណ៍នេះ យើងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា វៀតណាមមានច្រើនជាងនំបុ័ងនិងនំ ពោលគឺយើងមានវប្បធម៌ ៤.០០០ ឆ្នាំដ៏អស្ចារ្យ និងមានផលិតផលសិល្បៈដ៏សម្បូរបែបនិងមានតម្លៃខ្ពស់ណាស់”។
ថ្វីត្បិតតែជាការតាំងពិព័រណ៍ខ្នាតតូចក៏ដោយ ប៉ុន្តែបទពិសោធន៍ដែលការតាំងពិព័រណ៍នេះនាំមកជូនអ្នកទស្សនាគឺច្រើនណាស់។ ការតាំងពិព័រណ៍នេះ បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដួងចិត្តរបស់ប្រជាជនអូស្រ្តាលី ក៏ដូចជាជនជាតិវៀតណាមដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើត ដើម្បីនាំមកនូវជីវិតថ្មីដល់វប្បធម៌ប្រពៃណី និងធ្វើអោយអ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ផងដែរ៕