សាធារណៈបតិអន្តរជាតិមានការព្រួយបារម្ភអំពីស្ថានភាព ធ្វើកុបកម្មនៅ អគារ សភាសហរដ្ឋអាមេរិក
(VOVWORLD) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលអ្នកគាំទ្រលោក ប្រធានាធិបតីជិតផុតអាណត្តិ Donald Trump ធ្វើការវាយប្រហារនៅអគារ Capitol ផងដែរ។
បាតុករនៅអាគារសភាសហរដ្ឋអាមេរិក (រូបថត៖ AP) |
ប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ លោក Volkan Bozkir បានថ្កោលទោសចំពោះស្ថានភាពអំពើហឹង្សា ខណៈពេលដេលនៅថ្ងៃទី ៦ ខែមករា ក្រុមបាតុករបានសម្រុកចូលអគាសភាអាមេរិកសំដៅរកវិធីផ្លាស់ប្ដូរលទ្ធផល នៃការបោះ ឆ្នោតប្រធានាធិបតី។ លោកបានបង្ហាញជំនឿជាក់ថា សន្តិ ភាព និងការគោរពដំណើរការប្រជាធិបតេយ្យនឹងមានជោគ ជ័យខ្លាំងនៅសហរដ្ឋអាមេរិកក្នុងគ្រាដ៏លំបាកទាំងនេះផងដែរ។ ក្នុងពេលនេះ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលអ្នកគាំទ្រលោក ប្រធានាធិបតីជិតផុតអាណត្តិ Donald Trump ធ្វើការវាយប្រហារនៅអគារ Capitol ផងដែរ។ មុននេះអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) លោក Jens Stoltenberg បានហៅការធ្វើបាតុកម្មហឹង្សានៅទីក្រុងវ៉ាស៊ីនតោនថាជា“ អំពើគួរឲ្យភ័យខ្លាច”៕