សាធារណមតិក្នុងនិងក្រៅប្រទេសប្រឆាំងជំទាស់ការដែលចិនបញ្ចូលស្ថានីយ៍ខួងប្រេងចូលក្នុងដែនសមុទ្រវៀតណាម

(VOVworld)-បណ្តាអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវក៏ដូចជាអ្នកនេសាទនៅទីក្រុង Da
Nang (វៀតណាម) មានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការដែលចិនបញ្ជូលស្ថានីយ៍ខួង
ប្រេងHaiynan Shiyou 981 និងនាវាគ្រប់ប្រភេទមួយចំនួនរួមទាំងនាវាយោធា ចូលធ្វើ
សកម្មភាពនៅតំបន់ចំណុះខ្ពង់រាបបាតសមុទ្ររបស់វៀតណាមកាលពីថ្ងៃទី១ឧសមក។
ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្តទីក្រុង Da Nang លោក Bui Van Tieng បាន
អះ អាងថា សកម្មភាពរបស់ចិននេះ គឺខុសច្បាប់។

        “ទីតាំងដែលចិនបញ្ជូលស្ថានីយ៍ខួងប្រេងគឺជិតកោះ Ly Son ជាទីតាំងគ្រប់គ្រង
ដោយវៀតណាម និងរបស់ស្រុកកោះ Hoang Sa ចំណុះទីក្រុង Da Nang ផងដែរ។នេះ
ជាការពិតជាក់ស្តែងដែលមិនអាចប្រកែកបានឡើយ។ជាច្បាស់លាស់ថា ទង្វើរបស់
ចិន គឺរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម”។

        អ្នកនេសាទ Le Van Ky នៅឃុំ Nghia An ស្រុក Tu Nghia ខេត្ត​Quang Ngai ឲ្យដឹង
ថា៖  “តំបន់សមុទ្រនេះគឺរបស់បុព្វបុរសបន្សល់ទុកមក។ យើងខ្ញុំធ្លាប់ធ្វើសកម្មភាព
នេសាទនៅទីនេះពីយូរយារមកហើយ។  ទង្វើរបស់ចិនមានទង្វើគឺមិនសមហេតុ
ផល។ យើងខ្ញុំប្រឆាំងជំទាស់ដាច់ហឹង្សា”។

សាធារណមតិក្នុងនិងក្រៅប្រទេសប្រឆាំងជំទាស់ការដែលចិនបញ្ចូលស្ថានីយ៍ខួងប្រេងចូលក្នុងដែនសមុទ្រវៀតណាម - ảnh 1
ស្ថានីយ៍ខួងHaiynan Shiyou 981 របស់ចិន (រូបថតៈ dantri.vn)

        ក្នុងពេលជាមួយគ្នានោះ សាធារណៈមតិបានបន្តការប្រឆាំងជំទាស់ចំពោះ
ទង្វើរបស់ ចិន។ នាថ្ងៃទី៧ឧសភា ក្រសួងការបរទេសអាមេរិក បានសម្តែងការ
ព្រួយបារម្ភ យ៉ាងជ្រាលជ្រៅចំពោះរាល់សកម្មភាពបង្ករឿងហេតុរបស់ចិននៅ
សមុទ្រខាង កើត ព្រមទាំងអះអាងនូវតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមលើ
សមុទ្រខាង កើតត្រូវបានកំណត់តាមច្បាប់អន្តរជាតិ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
អ្នកសាព័ត៌ មាន នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Jen Psaki បានឲ្យដឹងថា៖

        “យើងខ្ញុំមានការព្រួយបារម្ភចំពោះទង្វើដ៏គ្រោះថ្នាក់និងការគំរាមកំហែងដោយ
នាវានៅតំបន់មានជំលោះនេះ។ យើងខ្ញុំអំពាវនាវឲ្យភាគីនានាអត់ធ្មត់​ និងដោះ
ស្រាយរាល់ការវិវាទនេះដោយសន្តិវិធីឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ អាមេរិក
ប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពបង្ករឿងហេតុនិងឯតោភាគី បង្កគ្រោះថ្នាក់ សម្រាប់សន្តិភាពនិងសន្តិសុខលើសមុទ្រខាងកើត”។

        ស្តីអំពីទស្សនៈរបស់អាមេរិកចំពោះកំណាត់ផ្លូវចំនួន៩ដែលចិនបានប្រកាស លើសមុទ្រខាងកើតដោយឯតោភាគី លោកស្រី Jen  Psaki បានលើកច្បាស់ថា៖

        “វៀតណាមបានប្រកាសនូវតំបន់សេដ្ឋកិច្ចផ្តាច់មុខចំងាយ ២០០ម៉ាយតាម បណ្តោយសមុទ្ររបស់វៀតណាម និងត្រឹមត្រូវតាមច្បាប់សមុទ្រ។​ប៉ុន្តែចិនមាន
ទស្សនៈបញ្ច្រាស់។ នេះជាមូលហេតុដែលយើងខ្ញុំអំពាវនាវឲ្យភាគីនានាពុំឲ្យមាន សកម្មភាពបង្ករឿងហេតុនិងឯតោភាគីនៅតំបន់មានជំលោះលើសមុទ្រខាងកើត”

        ក្នុងថ្ងៃដ៏ដែល ព្រឹត្តសមជិកអាមេរិកលោក John McCain បានសង្កត់ធ្ងន់ថា ចិនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់សកម្មភាពធ្វើឲ្យបំរ៉ែបំរួលសភាពការ
នៅសមុទ្រខាងកើត។ នៅអឺរ៉ុប អ្នកប្រាជ្ញអ៊ីតាលីជាច្រើនរូបបានចាត់ទុកថា ចិន កំពុងមានចេតនាបង្កភាពតានតឹង គំរាមកំហែងសន្តិភាព ស្ថិរភាពនិងសុវត្ថិភាព
នាវា​ចរណ៍នៅសមុទ្រខាងកើត។

នាព្រឹកថ្ងៃទី ៨ ឧសភា ប្រធានខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានសម្ដែងនូវការព្រួយបារម្ភណ៍យ៉ាងខ្លាំងក្លាអំពីការ​ប៉ះទង្គិច​រវាងនាវាវៀត
ណាមនិង ចិននៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវអោយ
ភាគី នានាត្រូវអត់ធ្មត់៖

          “ ជប៉ុនចាត់ទុកការងារ​នេះគឺជាផ្នែកមួយក្នុងចំណោមសកម្មភាព​ឈានទៅ
សមុទ្រ ដោយឯកតោភាគី និងមានចរិតលក្ខណះបង្ករឿងហេតុ​របស់ចិន។ ជប៉ុនព្រួយបារម្មណ៍យ៉ាងខ្លាំងក្លាចំពោះស្ថានភាពនៅក្នុងតំបន់ដែលកំពុងតាន
តឹងឡើង​ដោយចិនបណ្ដាលឡើង។”

        ក្នុងថ្ងៃទី៧ឧសភា លោក Andrew Billo អ្នកប្រាជ្ញដែលស្រាវជ្រាវអំពីតំបន់ អាស៊ីអគ្នេយ៍ចំណុះសម្ព័នសមាគមអាស៊ី មានទីស្នាក់ការនៅទីក្រុង​New York
(អាមេរិក)បានអះអាងថា ការដែលចិនបញ្ជូលស្ថានីយ៍ខួងប្រេង​HD 981 ចូលក្នុង
តំបន់ សេដ្ឋកិច្ចពិសេសរបស់វៀតណាមជាការរំលោភបំពានដ៏កំរោលទៅលើ
អធិបតេយ្យភាពរបស់វៀតណាមតាមអនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រ
(UNCLOS) ឆ្នាំ១៩៨២។

        នៅសឹង្ហបុរី ទំព័រ “Straits Times” បានដកស្រង់ការពិនិត្យរបស់មជ្ឈដ្ឋាន អ្នក ប្រាជ្ញរបស់ប្រទេសនេះនាថ្ងៃទី៧ឧសភា ដោយចាត់ទុកថា ការដែលចិនបញ្ជូន ស្ថានីយ៍ខួងប្រេងចូលតំបន់សមុទ្ររបស់វៀតណាមជាការបោះជំហានដ៏ធ្ងន់ធ្ងរ
និងបង្កើតឡើង “រឿងហេតុដ៏គ្រោះថ្នាក់”សម្រាប់តំបន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ