សាធារណៈមតិកម្ពុជា៖ ជ័យជម្នះ ៧ មករា - ជ័យជំនះនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្នូ

(VOVWORLD) -  ថ្ងៃ៧ មករា គឺជាថ្ងៃបុណ្យសម្រាប់ប្រជាជនកម្ពុជា ដើម្បីចងចាំនូវទិវាជ័យជម្នះរបស់ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាកម្លាំងនៃសាមគ្គីភាពដ៏ធំធេងរវាងកម្ពុជា និងវៀតណាម។ 
សាធារណៈមតិកម្ពុជា៖ ជ័យជម្នះ ៧ មករា - ជ័យជំនះនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្នូ - ảnh 1លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច។ រូបថត៖ TTXVN

ថ្ងៃនេះ (៧ មករា) ព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា(៧ មករា ឆ្នាំ ១៩៧៩ - ៧ មករា ឆ្នាំ ២០២៤)។ - ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ គូសសញ្ញាកំណើតថ្មីរបស់ប្រទេសកម្ពុជា។

លោក អ៊ុច លាងអ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកថាជ័យជម្នះ ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញពីស្មារតីមហា សាមគ្គីភាពអន្តរជាតិរវាងប្រជាជន និងកងទ័ពកម្ពុជា និងវៀតណាម។ ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃនៃជ័យជំនះដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត បិទសករាជខ្មៅងងឹត និងបើកសករាជថ្មីឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនិងបានត្រួសត្រាយផ្លូវសម្រាប់ឯកភាពជាតិនៅកម្ពុជា។ លោក អ៊ុច លាង បានកត់សម្គាល់ថា សមិទ្ធិផលដែលកម្ពុជាសម្រេចបានសព្វថ្ងៃនេះ គឺផ្តើមចេញពី “បាតដៃទទេ” ដែលត្រូវបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អនុវត្តន៍ជាមួយការគាំទ្រពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម។

លោកសំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅទីក្រុងភ្នំពេញ បានចែករំលែកនូវមតិខាងលើ ដោយបានលើកកំពស់តួនាទីរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាមនាពេលនោះ ជាពិសេសគឺផ្នែកមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនកម្ពុជាពីររបបប្រល័យពូជសាសន៍។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានសង្កត់ធ្ងន់ថា ថ្ងៃ៧ មករា គឺជាថ្ងៃបុណ្យសម្រាប់ប្រជាជនកម្ពុជា ដើម្បីចងចាំនូវទិវាជ័យជម្នះរបស់ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាកម្លាំងនៃសាមគ្គីភាពដ៏ធំធេងរវាងកម្ពុជា និងវៀតណាម។ លោកបានបញ្ជាក់ថា ជំនួយ និងការគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ដោយជួយសង្គ្រោះប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ