សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

          (VOV)_សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិដែលទាក់ទិនដល់
ការប្តឹងនៅសមុទ្រខាងកើត របស់ហ្វីលីពីន កំពុងទទួលបានការគាំទ្រពីសហគមន៍
អន្តរជាតិ និងសាធារណៈមតិបារាំង។ បន្ទាប់ពីពេលស្រាវជ្រាវការផ្តល់សក្ខីកម្ម​
របស់ហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ កក្កដា ដែលប្តឹងចិនអំពីជម្លោះសមុទ្រ
ខាងកើត នាថ្ងៃទី២៩តុលា តុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) បានប្រកាស
​ថា៖ ហ្វីលីពីននិងចិន បានចូលរួមអនុសញ្ញា អង្គការសហប្រជាជាតិ​ស្ដីពីច្បាប់​
សមុទ្រ​ ( UNCLOS) បានជា ភាគីទាំងពីរត្រូវដោះស្រាយតាមការកំណត់របស់
​UNCLOS។ សេចក្ដីសម្រេចចិត្តរបស់ចិនដែលមិនចូលរួមការប្តឹងនេះ នឹងមិនអាច
​ផ្លាស់ប្តូរសេចក្ដីសម្រេចចិត្តរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ និងការដែល
ហ្វីលីពីនប្តឹងដោយឯកតោភាគី គឺមិនរំលោភទៅលើដំណើការដោះស្រាយជំលោះ តាម UNCLOS ទេ។

          តាមកាសែត Le Monde , RFI, AFP របស់បារាំង នាថ្ងៃទី៣០តុលា បាន​ចេញ
​​ព័ត៍មាន​ព្រមៗគ្នា អំពីព្រឹត្តិការណ៍នេះ ហើយអះអាងថា៖ការដែលចិនមិន​ចូល​រួម
​កា​រប្តឹងនេះ គឺមិនជះឥទ្ធិពលដល់សេចក្ដីសម្រេចចិត្តរបស់តុលាការ​ឡើយ។ ​តាម
ទីភ្នាក់ងារសារព័ត៍មានអង់គ្លេស Reuters ថា៖ តួនាទីរបស់​បេកាំង​នឹងរងការខូច
ខាតជាច្រើន ប្រសិនបើតុលាការនេះចេញសាលក្រមថា៖ចិនបានរំលោភទៅលើ
ការកំណត់នានារបស់អង្គការសហប្រជាជាតិ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ