សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong

សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong - ảnh 1
សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong


        Vovworld-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន
បញ្ចប់ប្រកបដោយជោគជ័យដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន​ចាប់ពីថ្ងៃ
ទី១៥ដល់ថ្ងៃទី១៨កញ្ញ។ សាធារណៈមតិជប៉ុនក្នុងប៉ុន្មានថ្ងៃនេះនៅ​សម្ដែងក្តីសង្ឃឹម
ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អង្គភាព​អាជីវកម្មជាច្រើនបាន
សម្ដែងការសិប្បាយរីករាយអំពីយថាទស្សន៍សហប្រតិបត្តិការថ្មីរវាងអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរ។ លោក Masaharu Mochizuki នាយកគ្រប់គ្រងក្រុមហ៊ុនសេវាកម្ម
សុខាភិបាល​ Kanagawa ក្រុមហ៊ុនដែល​បាន​បង្កើតសាជិវកម្មនៅវៀតណាមបានចាត់
ទុកថា ពីឥឡូវនេះក្រុមហ៊ុនរបស់​លោក​នឹងងាយស្រួលជាង។

មធ្យោបាយសារព័ត៌មានជប៉ុនក្នុងប៉ុន្មានថ្ងៃនេះបន្តមានអត្ថបទសសេរស្ដីពីដំណើរ
ទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong។ បណ្ដា​កាសែត​ច្បា់ចេញផ្សាយ
នាថ្ងៃទី១៦និង១៧បានចុះផ្សាយព័ត៌មានអំពីដំណើរ​ទស្សន​កិច្ច​ជាផ្លូវការរបស់អគ្គលេខា
Nguyen Phu Trongលើកត្រដែតសាមគ្គីភាព​វៀតណាម​-ជប៉ុនលើគ្រប់វិស័យ។ ដោយ
ចំណងជើងថា​សេចក្តីថ្លែងការណ៍រួម​វៀតណាម-ជប៉ុន កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុង
វិស័យសេដ្ឋកិច្ច កាសែត Sankei កាសែត​ប្រចាំថ្ងៃសេដ្ឋកិច្ចជួរមុខរបស់ជប៉ុនបានសង្កត់
ធ្ងន់ថា ក្នុងការ​ជួប​សន្ទនារវាង​អគ្គលេខា Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Shinzo Abe
ថ្នាក់​ដឹកនាំ​ទាំង​ពីរ​រូបសន្យាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល
ទន្ទឹមនឹង​នោះសកម្មជំរុញនិងសំរេចដំណើរការចរចារលើកិច្ចព្រមព្រៀងដៃគូ​សេដ្ឋកិច្ច​
យុទ្ធសាស្ត្រឆ្លងប៉ាស៊ីហ្វិក(TPP)។ នេះជាឱកាសបើកទូលាយកិច្ច​សហប្រតិបត្តិ​ការ​​
សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ