សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong

សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong - ảnh 1
សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong

(VOV)_សាធារណៈមតិជប៉ុនបានស្វាគមន៍ដំណើរទស្សនកិច្ចលើកនេះ​របស់
អគ្គលេខាបក្សកម្មនុយនីស្តវៀតណាម លោក Nguyen Phu Trong និងចាត់​ទុកនេះ
គឺជាព្រឹត្តិការណ៍សំខាន់ និងអត្ថន័យសំខាន់ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អប្រ
សើររវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទកាសែត ប្រកាសជាសាធារណះអំពី
ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong ​ប្រធាន​ខុទ្ទ
កាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ថា៖​ ដំណើរ
ទស្សនកិច្ចនេះមានអត្ថន័យដ៏សែនសំខាន់ ធ្វើអោយទំនាក់ទំនងរវាង​ប្រទេស
ទាំងពីរស៊ីជំរៅថែមទៀត។ អគ្គលេខាធិការ សមាគមមិត្តភាពជប៉ុន-វៀតណាម​ 
លោក Motoyoshi Ryoikichi បានអោយដឹងថា៖

          “ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សែនសំខាន់ ​ហើយបានប្រព្រឹត្តទៅ​
ក្នុងឱកាសវៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យជាតិ និង៤០
ឆ្នាំឯកភាពប្រទេសជាតិ ជាពិសេស ក្នុងសភាពការណ៍ ទំនាក់ទំនងរវាងប្រទេស
ទាំងពីរកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ លើគ្រប់វិស័យ។ នាបច្ចុប្បន្នជំនួបប្រាស្រ័យ​ប្រ
ជាជន រវាងប្រទេសទាំងពីរ អភិវឌ្ឍន៍ខ្លាំងក្លាណាស់ បរិមាណជនវៀតណាមដែល
កំពុងរស់នៅ និងធ្វើការនៅជប៉ុន កើនឡើងយ៉ាងខ្លាំងក្លា។ នេះគឺជាសញ្ញា​រស់
រវើចក ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា៖ ដំណើរទស្សនកិច្ច
លើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong មិនគ្រាន់តែរួម​វិភាគ
​ទានបង្កើនជំនួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែម
ទាំង​រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ