សាធារណមតិបញ្ច្រាសគ្នាជំវិញបទសន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល

សាធារណមតិបញ្ច្រាសគ្នាជំវិញបទសន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលថ្ឡែងសន្ទរកថានៅរដ្ឋសភាអាមេរិក


(VOVworld)- នាថ្ងៃទី៣មិនានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានមានបទសន្ទរកថា បង្កភាពចង្រូងចម្រាសនៅមុខសភាអាមេរិកទាំងពីរ ដែល
ក្នុងនោះ ផ្តោតសំខាន់ទៅលើការរិះគន់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងចាត់ ទុកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលក្រុម P5+1 ប្រដេញតាមគឺជាកិច្ចព្រមព្រៀងអាក្រក់ នឹងបើកផ្លូវឲ្យអ៊ីរ៉ង់កម្មសិទ្ធិ អាវុធនុយក្លេអ៊ែរ។ ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានចោទប្រកាន់រដ្ឋអំណាចរបស់លោក Obama ធ្វើប្រងើយកន្តើយចំពោះជោគ វេសនារបស់ប្រទេសមួយ និងចាត់ទុកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី មិនអាច រារាំងអ៊ីរ៉ង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរបានឡើយ។

        ទោះបីជាបទសន្ទរថានេះទទួលបានការគាំទ្រពីបណ្តាសមាជិកសភាអាមេ
រិកក៏ដោយ ប៉ុន្តែ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យបានឡើងសម្លេង
រិះគន់លោក Netanyahu ជាបុគ្គល១រូបនាំមកនូវភាពភ័យស្លន់ស្លោ។ តំណាងជាន់​ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការ
បរទេស Federica Mogherini ក៏បានឡើងសម្លេងព្រមានទស្សនៈរបស់នាយករដ្ឋ
មន្ត្រីអ៊ីស្រាអ៊ែល។ លោកស្រី Mogherini ក៏បានសន្យាជម្រុញកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរពេញលេញ១រវាងអ៊ីរ៉ង់និងក្រុង P5+1៕

ប្រតិកម្មទៅវិញ

ផ្សេងៗ