សាធារណមតិបានវាយតំលៃខ្ពស់សម័យសួរដេញដោលសមាជិករដ្ឋាភិបាលនៅសម័យប្រជុំលើកទី៧រដ្ឋសភានិតិកាលទី១៣


សាធារណមតិបានវាយតំលៃខ្ពស់សម័យសួរដេញដោលសមាជិករដ្ឋាភិបាលនៅសម័យប្រជុំលើកទី៧រដ្ឋសភានិតិកាលទី១៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឆ្លើយសំណួរដេញដោល (VOV)

        Vovworld-សម័យសួរដេញដោលក្នុងអំឡុង២ថ្ងៃកន្លះរបស់រដ្ឋសភាចំពោះ​សមាជិករដ្ឋាភិបាលចំនួន៥រូបបានបញ្ចប់នារសៀលថ្ងៃទី១២មិថុនាត្រូវបាន​សាធារណៈមតិវាយតំលៃខ្ពស់។ តាមដានខ្លឹមសារសួរដេញដោលរបស់​ឧបនាយក
​រដ្ឋមន្ត្រី Nguyen Xuan Phuc អ្នកបោះឆ្នោត Tran Manh Long នៅខេត្ត Kon Tum បាន
ឃើញថា ឧបនាយក​រដ្ឋមន្ត្រីបានឆ្លើយដ៏ច្បាស់លាស់​លើ​គ្រប់វិស័យស្មោះត្រង់
ពិសេសគឺ​ដំណោះស្រាយដើម្បីការពារអធិបតេយ្យភាព​បូរណភាពដែនដីនៃ
ប្រទេសជាតិ។

        “ខ្ញុំឃើញថា​ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអធ្ថិប្បាយ​លើ​គ្រប់​វិស័យអំពីបញ្ហាមួយចំនួនដែលរដ្ឋសភានិងអ្នកបោះឆ្នោតទូទាំងប្រទេស​យកចិត្ត
​ទុក​ដាក់។​ យើងខ្ញុំយល់ព្រមជាមួយរបៀបដោះស្រាយរបស់រដ្ឋាភិបាល​ចំពោះការ
ដែល​ចិន​ដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ច​ផ្ដាច់​មុខនិង
ដំបន់​ខ្ពង់​រាប​បាតសមុទ្ររបស់វៀតណាម។​ យើងខ្ញុំវាយតំលៃខ្ពស់​ការ​ខំប្រឹងប្រែង
ដោះស្រាយ​ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពរបស់​រដ្ឋាភិបាល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ