សាធារណមតិបារាំងរំពឹងទុកជាច្រើនទៅលើដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីបារាំងលោក Francois Hollande

សាធារណមតិបារាំងរំពឹងទុកជាច្រើនទៅលើដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីបារាំងលោក Francois Hollande - ảnh 1
ប្រធានាធាធិបតីបារាំង លោក Francois Hollande

(VOVworld)-ប្រធានាធាធិបតីបារាំង លោក Francois Hollande នឹងអញ្ជើញមាន
 ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាប៉ុន្មានថ្ងៃខាងមុខ។ នេះជាដំណើរ
ទស្សន កិច្ចដើមដំបូងរបស់ប្រធានាធិបតីបារាំងគិតតាំងពីឆ្នាំ២០០៤មក។ ក្នុង
ឱកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានធ្វើការសំភាសន៍ប្រ
ជាជននិងអាណិកជន វៀតណាមនៅបារាំងស្តីពីយថាទស្សន៍បង្កើនទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបត្តិ ការមិត្តភាពរវាងវៀតណាមជាមួយបារាំងបន្ទាប់ពី
ដំណើរទស្សនកិច្ចរបស់លោក Hollande នាពេលខាងមុខ ជាពិសេសក្នុងកាលៈ
ទេសៈដែលប្រទេសទាំងពីរកំពុងខិត​ខំ ប្រឹងប្រែងកសាងទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រយ៉ាងជ្រាលជ្រៅនិងលើគ្រប់វិស័យ។​ តាមសាស្ត្រាចារ្យ Pierre Journoud គ្រូ
បង្រៀនប្រវត្តិសាស្ត្រទំនើបនៅមហាវិទ្យាល័យ  Paul-Valery Montpellier ទី៣ថា
បារាំងមានសក្កានុភាពសហប្រតិបត្តិការដ៏ធំធេងលើ គ្រប់វិស័យនិងមានបំណង
សហប្រតិបត្តិការយូអង្វែងជាមួយវៀតណាម។រីឯខ្លួនវិញ បណ្ឌិតប្រវត្តិសាស្ត្រ
Patrice Jorland អតីតសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) បានសម្តែងក្តី
ជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី Francois Holland
នឹងរួមចំណែកជម្រុញថែមទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទាក់ទិនទៅ
នឹងសាលក្រមរបស់តុលាការកណ្តាលអន្តរជាតិស្តីពីបញ្ហាសមុទ្រខាងកើត  បណ្ឌិត
Jorland រំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោក Hollande នឹងរួមចំណែក សកម្ម
ចូលក្នុងស្ថានភាពតំបន់។ សាស្រ្តាចារ្យ Henry Dang អាណិកជនវៀតណាម មួយ
នាក់ដែលកំពុងរស់នៅបារាំងឲ្យដឹងថា លោកសង្ឈឹមថា បារាំងគាំទ្រវៀតណាម
ឲ្យបានច្រើនថែមទៀតលើបញ្ហាសមុទ្រខាងកើតនិងទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀត
 ណាមជាមួយបារាំងកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ