សាធារណៈមតិបារាំងវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស
(VOVWORLD) /  
|
លោកស្រី Martine Anstett ក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យសម្លេងវៀតណាមប្រចាំនៅបារាំង។ (VOV) |
Vovworld-ការដែលវៀតណាមត្រូវបានជ្រើសតាំងធ្វើជាសមាជិកក្រុមប្រឹក្សា
សិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកចេញទំព័ថ្មីអំពីកិត្យានុភាពនិងការ
ទទួលខុសត្រូវអន្តរជាតិរបស់វៀតណាម។ នោះជាការអះអាងរបស់លោកស្រី
Martine Anstett អនុប្រធាននាយកដ្ឋានសិទ្ធិមនុស្សប្រជាធិបតេយ្យនិងនិតិរដ្ឋក្រោម
ឱវាទអង្គការ Francophonie (OIF) ក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យ
សម្លេងវៀតណាមប្រចាំនៅបារាំង។ លោកស្រី Martine Anstett បានចាត់ទុកថា៖
“ព្រឹត្តិការណ៍វៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសំខាន់ណាស់។ ជាងនេះទៅទៀត ការដែលវៀតណាមជាដំណាង
របស់អាស៊ានក៏ដូចជាសមាជិករបស់អង្គការ Francophonie ឈរឈ្មោះជាបេក្ខជន
ក៏បាននាំមកឲ្យមិត្តប្រៀបខ្លាំងមួយចំនួនក្នុងការបោះឆ្នោត។ អង្គការ Francophonie
គាំទ្រការដែលវៀតណាមឈរឈ្មោះចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា
ជាតិនិងជានិច្ចកាលរួមដំណើរជាមួយវៀតណាមមុននេះនិងក្រោយនេះក្នុងដំណើរ
ការអនុវត្តកិច្ចសន្យាក្នុងអាណត្តិជាសមាជិករបស់ក្រុមប្រឹក្សា៕”
-VOVWORLD