សាធារណៈមតិប្រឆាំងជំទាស់ផែនការកែទម្រង់សកម្មភាពចារកម្មរបស់លោក Obama

សាធារណៈមតិប្រឆាំងជំទាស់ផែនការកែទម្រង់សកម្មភាពចារកម្មរបស់លោក Obama - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama បាន នាំចេញបណ្ដាការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម (Image: Vietnam+)

(VOVworld) – បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Barack Obama បាន នាំចេញបណ្ដាការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម ក្នុងនោះ
មានការ ផ្ទេប្តូរសិទ្ធិត្រួតពិនិត្យនិងគ្រប់គ្រងឯកសាររបស់ស្ថាប័នសន្តិសុខ
ជាតិអាមេរិក (NSA) ដល់អង្គការជាក់ស្តែងមួយ នាថ្ងៃទី ១៩ មករា សមាជិក
សភានៃប្រទេស នេះបានសុទ្ធតែប្រឆាំងជំទាស់ការផ្តើមគំនិតពោលខាងលើ។
ដោយសារ គេព្រួយ បារម្មណ៍ថា៖ តើវិធានការនេះពិតប្រាកដថា៖មានសុវត្ថិភាព
និងធានាសន្តិសុខជាតិចំពោះមុខគ្រោះអាសន្នភេវរកម្មដែរឬទេ។ ប្រធានគណៈ
កម្មាធិការទីភ្នាក់ងារចារកម្មព្រឹទ្ធសភាអាមេរិក លោក Dianne Feistein បានឲ្យដឹង
ថា៖ ព័ត៌មាននិងឯកសារសំងាត់ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការក្រៅ
រដ្ឋាភិបាលមិនឆ្លើយតបនឹងសកម្មភាពរហ័សរហួនក្នុងការទប់ស្កាត់រាល់ឧបាយកល
វាយប្រហារភេវរកម្ម។ ក្នុងពេលនោះ ប្រធានគណៈកម្មាធិការទីភ្នាក់ងាចារកម្ម
រដ្ឋសភាអាមេរិក លោក Mike Roger បានវាយតំលៃថា៖ ការផ្តើមគំនិតកែទម្រង់
របស់អ្នកប្រមុខសេតវិមានមិនច្បាស់ លាស់ទេ។ ទន្ទឹមនឹងនោះ អ្នកជំនាញការ
បានវិភាគថា៖ រដ្ឋអំណាចរបស់លោក Obama គ្រាន់តែបញ្ឈប់សកម្មភាពប្រមូលផ្តុំ
ព័ត៌មានបុគ្គលចំពោះប្រជាជនអាមេរិកជំនួសឲ្យការខំប្រឹងប្រែងសំរាប់ការស្វះស្វែង
រក “ឃ្លាំងមួយ” សំរាប់ព័ត៌មានសម្ងាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ