សាធារណមតិពិភពលោកវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un

(VOVWORLD) -  កាសែតជាច្រើនរបស់ជប៉ុនបានចុះផ្សាយនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។

សាធារណមតិពិភពលោកវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅស្ថានីយ៍រថភ្លើង Dong Dang នាព្រឹកថ្ងៃទី២៦ខែកុម្ភៈ (រូបថតៈ Reuters) 

គេហទំព័រផ្លូវការរបស់ទូរទស្សន៍ NHK បានផ្សាយអត្ថបទមួយ ដែលមានចំណងជើង ថា “លោកប្រធាន Kim Jong-un៖ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅវៀតណាម”  ដែលបានព៌ណនាលំអិតនូវព័ត៌មាននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ Kim Jong-un នៅប្រទេសវៀតណាម ជាមួយនឹងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការដែលបានប្រារព្ធធ្វើឡើងនៅវិមានប្រ ធានរដ្ឋ នៃរដ្ឋធានីហាណូយ។

យោងតាម« NHK អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក Kim Jong-un មានអត្ថន័យប្រវត្តិសាស្ត្រដ៏អស្ចារ្យ”។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់នាំកូរ៉េខាងជើងក៏បានសម្តែង “អំណរគុណចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅរបស់វៀតណាមសម្រាប់កូរ៉េខាងជើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង” ។

រីឯកាសែត Nikkei Asian Review មានអត្ថបទវិភាគលំអិតអំពីទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅរដ្ឋធានីហាណូយ។ អត្ថបទនោះបានលើកឡើងថា ថ្នាក់ដឹកនាំកូរ៉េខាងជើងកំពុងឆ្ពោះទៅរកទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ព្រមទាំងបានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី ២។

ទីភ្នាក់ងារព័ត៌មានជាផ្លូវការរបស់កូរ៉េខាងជើង (KCNA) នាថ្ងៃទី ២ ខែមីនា បានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានសម្តែងនូវក្តីសង្ឃឹមរបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយវៀតណាមលើគ្រប់វិស័យនិងកែលំអរទំនាក់ទំនងទ្វេដងឡើងកម្ពស់ថ្មីមួយ។

ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់អំពីស្ថានភាពនៅអាស៊ីបូព៌ា លោក Yang Dan Zhi អ្នកជំនាញអំពីបណ្តាបញ្ហាអាស៊ីបូព៌ា នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមចិនបានចាត់ទុក ថា នេះគឺជាដំណើរទស្សនកិច្ចដែលបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលបង្ហាញថា កូរ៉េខាងជើងចងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយខាងក្រៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ