សាធារណមតិមានការព្រួយបារម្ភអំពីសេចក្ដីប្រកាសកាត់បន្ថយការសន្យា ដែលទាក់ទងនឹង នុយក្លេអ៊ែររបស់អ៊ីរ៉ង់
(VOVWORLD) -កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថា នឹងបន្តកាត់បន្ថយការសន្យារបស់ប្រទេសនេះនៅក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ផងដែរ។
រោងចក្រនុយក្លេអ៊ែរ ក្រោមដី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ៦ ខែវិច្ឆិកា ប្រមុខ អង្គការថាមពលបរមាណូអ៊ីរ៉ង់លោក Ali Akbar Salehi បានប្រកាសថា ប្រទេសនេះនឹងធ្វើការចម្រើន សារធាតុអ៊ុយរ៉ាញ៉ូមនៅកម្រិត ៥ ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរ ក្រោមដី Fordow ព្រមទាំងអះអាងថា ទីក្រុងតេអេរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចម្រើន សារធាតុអ៊ុយរ៉ាញ៉ូមនៅកម្រិត ២០ ភាគរយផងដែរ។
កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថា នឹងបន្តកាត់បន្ថយការសន្យារបស់ប្រទេសនេះនៅក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ផងដែរ។
នៅចំពោះមុខកាយវិការនេះរបស់អ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោក Agnes von der Muhll បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរបស់អ៊ីរ៉ង់ បានដើរផ្ទុយនឹង កិច្ចព្រមព្រៀង JCPOA ហើយបានឲ្យដឹងថា ទីក្រុងប៉ារីសកំពុងរង់ចាំរបាយការណ៍ថ្មីបំផុត ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ស្តីពីសេចក្តីប្រកាស និងសកម្មភាព នុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ក្នុងពេលនោះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីក៏មានការព្រួយបារម្ភចំពោះសេចក្តីប្រកាសរបស់អ៊ីរ៉ង់ ហើយចាត់ទុកថា ការ បំផ្លាញកិច្ចព្រមព្រៀង JCPOA នឹងមិននាំមកនូវប្រការល្អនោះឡើយ៕