សាធារណៈមតិរុស្ស៊ីនិងចិនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅរុស្ស៊ី

(VOVworld) – នារសៀលថ្ងៃទី ២៣ មិនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Mevedev បានជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដែលកំពុង មានដំណើរទស្សន
កិច្ចជាផ្លូវការនៅរុស្ស៊ី។ ក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រី Mevedev បានលើកច្បាស់ថា៖ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋចិន លោក Xi Jinping មានអត្ថន័យដ៏សែន
សំខាន់ ក្នុងកាលៈទេសៈ មូស្គូនិងប៉េកាំងកំពុងអភវិឌ្ឍន៍ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
ឲ្យខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រី Mevedev បានអះអាងថា៖ លទ្ធិផលដ៏ធំធេងដែល
ទទួលបានក្នុងនៃដំណើរទស្សនកិច្ចនេះត្រូវបានបញ្ជាក់ តាមរយៈ ការចុះហេត្ថលេខា
លើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យចំនួន ៣០ ។ រីឯខ្លួនវិញ ប្រធានរដ្ឋចិន
លោក Xi Jinping បានប្រកាសថា៖ ដោយមិនអើ ពើដល់ការផ្លាស់ប្តូរលើសកលលោក
ទំនាក់ទំនងចិន-រុស្ស៊ីបន្តពង្រឹងនិងពង្រីក ឲ្យខ្លាំងក្លាថែមទៀត។ ព្រមទាំង ដំណើរទស្ស
កិច្ចនេះបានបង្កើតមូលដ្ឋានរឹងមាំ ដើម្បីប្រទេសទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការ នា
ពេលខាងមុខ។ ភាគីទាំង ២ បានបំផុស “ឆ្នាំទេសចរណ៍ចិននៅរុស្ស៊ី ២០១៣” ៕

សាធារណៈមតិរុស្ស៊ីនិងចិនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅរុស្ស៊ី - ảnh 1
3. សាធារណៈមតិរុស្ស៊ីនិងចិនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅរុស្ស៊ី។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ