សាធារណៈមតិលើខ្លឹមសារមួយចំនួននៃសន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១២

(VOVWORLD) -សន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១២បានបើកនាថ្ងៃទី៤តុលា ដែលទាក់ ទាញ ការយកចិត្តទុកដាក់របស់ប្រជាជនច្រើនកុះករ ព្រោះថា រាល់បញ្ហាដែលបានលើកមកពិភាក្សាគឺទាក់ទិនផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន កម្មាភិបាលនិងបក្ខជន ផង។
សាធារណៈមតិលើខ្លឹមសារមួយចំនួននៃសន្និបាតមជ្ឈឹមលើកទី៦នីតិកាលទី១២ - ảnh 1ទិដ្ឋភាពនៃសន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ 

បន្ទាប់ពីបទថ្លែងមតិរបស់អគ្គលេខាបក្សលោក Nguyen  Phu Trong នោះ ប្រជាជនច្រើននាក់បានសម្តែងនូវការស្រុះចិត្តគំនិតខ្ពស់ចំពោះ អនុសាសន៍របស់លោកអគ្គលេខាបក្សដែរ។ បញ្ហាដែលលោក Nguyen Quoc Dung នាយកវិទ្យាស្ថាននយោបាយតំបន់ទី៤នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ ផ្តោតការយកចិត្តទុកដាក់បំផុត គឺ “បន្តការផ្លាស់ប្តូរថ្មីវិធានការដឹកនាំរបស់បក្ស កសាងក្បាលម៉ាស៊ីនរដ្ឋនៃប្រព័ន្ធនយោបាយល្អប្រសើរ ប្រតិបត្តិការប្រកបដោយប្រ សិទ្ធភាព”៖

        “អង្គប្រជុំបានលើកឡើងប្រធានបទពិភាក្សា នោះគឺ វិធានការដឹកនាំរបស់បក្ស ក៏ដូចជាពិភាក្សាអំពីប្រព័ន្ធនយោបាយល្អប្រសើរ ប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព ក្នុងស្ថានភាពជាក់ស្តែងគឺចាំបាច់ណាស់។ ត្រូវធ្វើឲ្យក្បាលម៉ាស៊ីនរដ្ឋល្អប្រសើរ ជាង តាមនោះ បញ្ហាត្រូវដាក់ចេញគឺធ្វើយ៉ាងម៉េចឲ្យក្បាលម៉ាស៊ីនរដ្ឋល្អប្រសើរ”។

        សាធារណមតិក៏បានសម្តែងនូវការយកចិត្តទុកដាក់លើខ្លឹមសារស្តីពីការងារ ថែទាំនិងលើកកំពស់សុខភាពប្រជាជនក្នុងស្ថានភាពថ្មី ដែលបានលើកយកមក ពិភាក្សាក្នុងសន្និបាតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ