សាធារណៈមតិស្វាគមន៍ជំហានប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងគុយបានិងអាមេរិក

សាធារណៈមតិស្វាគមន៍ជំហានប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងគុយបានិងអាមេរិក - ảnh 1
សាធារណៈមតិស្វាគមន៍ជំហានប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងគុយបានិងអាមេរិក (Getty)


        Vovworld-ប្រទេសទ្វីបអាមេរិកជាច្រើនបានស្វាគមន៍ការដែលគុយបានិង
អាមេរិកក្នុងប៉ុន្មានថ្ងៃនេះបានស្ដារទំនាក់ទំនងការទូតនិងប្រកាសបើកស្ថានទូត
​រវាងប្រទេសទាំងពីរឡើងវិញ។ ក្នុងសេចក្តីប្រកាសជាផ្លូវការរដ្ឋាភិបាល​អាហ្សង់ទីន​
បានវាយតំលៃការសន្ទនារវាងប្រទេសទាំងពីរបានមានការបោះ​ជំហានសកម្ម
ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា​វ៉ាស៊ីនតោនត្រូវបញ្ចប់គោល​នយោបាយ​ហ៊ុំព័ទសេដ្ឋកិច្ច
ហិរញ្ញវត្ថុនិងពាណិជ្ជកម្មប្រឆាំងនឹងកុយបារហុតក្នុងអំឡុង៥ទសវត្សកន្លងមក។
អនុប្រធានាធិបតីបូលីវី Alvaro Garcia Linera បានចាត់ទុកថា ការ​បោះជំហានថ្មីនេះ
ជាជោគជ័យរបស់គុយបានិងសសេរឡើងវិញប្រវត្តិសាស្ត្រ ជា​ប្រការដែលគយរត្រូវ
ប្រព្រឹត្តទៅមុននេះ៤០ឆ្នាំទៅហើយ។ ក្រសួការបរទេស​ឈីលីបានផ្ញើរសារជូនពរ
គុយបានិងអាមេរិកដោយការប្តេជ្ញាចិត្តនិងកិច្ចសន្យា​នយោបាយដើម្បីបង្កើត
បរិយាកាសសន្ទនាស្រុះចិត្តគំនិតនិងសហប្រតិបត្តិការ។ លេខាធិការគ្រប់គ្រង
អង្គការសមាហរណកម្មអាមេរិកឡាទីន​Carlos Chacho Alvarez បានអះអាងថា​នេះជា
ជោគជ័យដ៏ធំថេងរបស់អាមេរិកឡាទីននិងជា​សមិទ្ធិផលនៃឆ័ន្ទះប្តេជ្ញានិងជំនឿ
ជាក់ដ៏រឹងមាំរបស់ប្រជាជនគុយបា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ