សាធារណះមតិអន្តរជាតិគាំទ្រការដែលអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា

សាធារណះមតិអន្តរជាតិគាំទ្រការដែលអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា - ảnh 1
មហាសន្និបាត អង្គការសហប្រជាជាតិ អាណត្តិទី៦៩

          (VOV)_បន្ទាប់ពី មហាសន្និបាត អង្គការសហប្រជាជាតិ អាណត្តិទី៦៩ អនុម័ត
ទៅលើសេចក្ដីអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ច​ចំពោះគុយបា សាធារណះមតិបានឡើងសម្លេងគាំទ្រកាយវិការពោលខាងលើ របស់អង្គ
ការសហប្រជាជាតិ។ ប្រធានាធិបតីអែលសាវាឌ័រ Sanchez Ceren បានអបអរសាទរ
ចំពោះការជោគជ័យនៃរដ្ឋាភិបាល និងប្រជា​ជន​គុយបា។​តាងនាមអោយប្លុកទីផ្សារ
រួមអាមេរិកខាងត្បូង (Mercosur) អនុប្រធានដំណាង Mercosur ប្រចាំនៅអង្គការស
ហប្រជាជាតិ លោក​Mateo Estremen បានចាត់ទុកថា៖ ដល់ពេល​ដែលអាមេរិកត្រូវ
លុប​ចោល​បទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា។ តាមលោកថា៖បទហ៊ុំព័ទ្ធ​នេះរបស់
អាមេរិកបានរំលោភទៅលើបណ្ដាគោលការណ៍គតិយុត្តិ និងសិទ្ធិ​មនុស្ស បណ្ដាល
ឡើងការខូចខាតជាច្រើនចំពោះប្រជាជនគុយបា រាំងស្កាត់ការរីកចំរើននានាក្នុងការ
អនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍អន្តរជាតិ។ នាថ្ងៃទី២៩ តុលា សមាជិកសភារដ្ឋ
 Massachussetts អាមេរិក លោក James Mc Govern បានអំពាវនាវអោយរដ្ឋអំណាច
របស់ប្រធានាធិបតី Barack Obama ត្រូវបញ្ចប់រាល់វិធានការហ៊ុំព័ទ្ធចំពោះគុយបាក្នុងរយៈបេល៥២ឆ្នាំកន្លងទៅ។

          មុននោះ ក្នុងកិច្ចប្រជុំពេញអង្គ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ថ្ងៃទី
២៨តុលា បានមានប្រទេសចំនួន១៨៨/១៩៣ប្រទេសជាសមាជិកអង្គការសហប្រជា
ជាតិ បានអនុម័តទៅលើសេចក្ដីសម្រេចចិត្តស្ដីអំពី៖ ការចាំបាច់​ដើម្បីបញ្ឈប់បទហ៊ុំ
ព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ របស់អាមេរិក​ចំពោះគុយបា។ថ្លែងមតិនៅទី
នេះ ប្រធានគណៈប្រតិភូវៀតណាម អមអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត 
Nguyen Phuong Nga បានអះអាងថា៖​វៀតណាមគោរពការចរចារ ពិភាក្សា ​ជាកូន
សោវដើម្បីខឿនសន្តិភាពយូរអង្វែង និងជាថ្មីម្តង់ទៀតវៀត​ណាមអំពាវនាវអោយ
អាមេរិកបញ្ឈប់ការហុំព័ទ្ធចំពោះគុយបា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ