សាធារណះមតិអន្តរជាតិចំពោះកិច្ចព្រមព្រៀងហ្សឺណែវ ១៩៥៤៖មេរៀនដ៏ថ្លៃថ្នូអំពីកិច្ចការពារអធិបតេយ្យភាព
|
សន្និសីទហ្សឺណែវ |
(VOV)_ កិច្ចព្រមព្រៀង ហ្សឺណែវ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាមត្រូវបានចុះហត្ថលេខាមុននេះ ៦០ឆ្នាំ និងនេះគឺជាជ័យជំនះដ៏ភ្លឺស្វាងរបស់ខឿនកិច្ចការបរទេសវៀតណាមដ៏ក្មេងខ្ចី។ ជួបពិភាក្សាជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន លោក Tran Viet
Phuong អតីតអ្នកជំនាញនៃគណៈប្រតិភូវៀតណាម ប្រជាធិបតេយ្យ សាធារណរដ្ឋ
នៅសន្និសីទ ហ្សឺណែវ បានអោយដឹងអំពីកត្តាសំខាន់បំផុតដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ហ្សឺណែវ នោះគឺ៖
“ ចង់ការពារអោយបានអធិបតេយ្យភាពនោះគឺប្រការសំខាន់បំផុត គឺត្រូវយល់ដឹងអំពីបណ្ដាកម្លាំងណា និងរបៀបដែលគេមានបំណងនឹងរំលោភទៅលើអធិបតេយ្យភាពរបស់យើង។ ប្រការនេះត្រូវបានប្រធានគណៈប្រតិភូវៀតណាមយល់ដឹងច្បាស់ក្នុងដំណើការចរចារ។ ដូច្នេះ ក្នុងគ្រានោះ គណៈប្រតិភូវៀតណាមត្រូវម្ចាស់ការ ប្តេជ្ញាចិត្តដើម្បីដណ្ដើមបានជ័យជំនះ ឯករាជ្យ អធិបតេយ្យភាព។”
សាស្ត្រចារ្យភាសាវិទ្យា Anatoly Sokolov បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បានវាយតំលៃថា៖ កិច្ចព្រមព្រៀង ហ្សឺណែវដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ កក្កដា ឆ្នាំ ១៩៥៤ បានបើកចេញទំព័រថ្មីក្នុងការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីសេរីភាព និងឯកភាពប្រទេសជាតិ៕