សាធារណៈមតិអន្តរជាតិតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងបេឡារុសរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម


សាធារណៈមតិអន្តរជាតិតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងបេឡារុសរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម - ảnh 1
លោក Leonid Kalashnikov អនុប្រធានទី ១ គណៈកម្មាធិការកិច្ច ការបរទេសសភាជាន់ទាបរុស្ស៊ីនិងជាសមជិកសភានៃគណៈបក្សកម្មុយនិស្តសហព័ន្ធ រុស្ស៊ីនៅរដ្ឋសភា​ (Image: VOV)

(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា កាសែត “Pravda” របស់រុស្ស៊ីបានចុះផ្សាយអត្ថបទ សរសេរបូកសរុបមតិរបស់មជ្ឈដ្ឋានអ្នកនយោបាយអ្នកប្រាជ្ញអ្នកជំនាញការដែល វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong។ តាមនោះ ដំណើរទស្សនកិច្ចនេះត្រូវបាន ចាត់ទុកជារបតប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ កាសែតបានដក ស្រង់ពាក្យសំដីរបស់លោក Leonid Kalashnikov អនុប្រធានទី ១ គណៈកម្មាធិការកិច្ច ការបរទេសសភាជាន់ទាបរុស្ស៊ីនិងជាសមជិកសភានៃគណៈបក្សកម្មុយនិស្តសហព័ន្ធ រុស្ស៊ីនៅរដ្ឋសភាដែលបានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីមានប្រវត្តិ សាស្ត្រយូរលង់ណាស់មកហើយនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាបច្ចុប្បន្ន ទំនាក់ទំនង
ទ្វេភាគីបន្តត្រូវបានជំរុញលើគ្រប់វិស័យដូចជាសេដ្ឋកិច្ចឧស្សហកម្មនិងវប្បធម៌។
ក្នុងពេលនោះ ប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាម លោក Vladimir Buynanov
បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីមានចរិតលក្ខណៈដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យ។  រីឯខ្លួនវិញ អ្នកជំនាញការនៃក្រុមប្រឹក្សាកិច្ចការបរទេសរុស្ស៊ី លោក
Anton Svetov បានចាត់ទុកថា៖ ក្នុងចំណោមប្រទេសអាស៊ី វៀតណាមមានឋានៈលេច
ធ្លោក្នុងគោលនយោបាយកិច្ចការបរទេសអាទិភាពរបស់រុស្ស៊ីក្នុងតំបន់នេះ។

នាថ្ងៃទី ២២ វិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានអឺរ៉ុប Euro Presse Image (www.epi-agency.com) បានចុះផ្សាយអត្ថបទសរសេរមួយដែលបានវាយតំលៃសកម្មចំពោះ ដំណើទស្សនិច្ច
នៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុសរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong។ អត្ថបទសរសេរបានបង្កត់ធ្ងន់ទៅលើ គោលដៅនៃដំណើរ
ទស្សនកិច្ចលើកនេះគឺសំដៅពង្រឹងនិងពង្រីកឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ