(VOV) - សាធារណះមតិ អន្តរជាតិ បានថ្កោលទោសការវាយប្រហារដោយគ្រាប់បែក
នៅទីក្រុង Beirus របស់លីបង់នាថ្ងៃទី ១៩តុលា ដែលធ្វើអោយមនុស្សយ៉ាងហោ
ចណាស់ចំនួន ៨នាក់ត្រូវស្លាប់ និងជិត១០០នាក់ត្រូវរងរបួស។ ក្នុងសេចក្ដីប្រកាស
មួយ ក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិរួមមានប្រទេសជាសមាជិកចំនួន
១៥ បានហៅការវាយប្រហារនេះគឺ៖សកម្មភាពដ៏ឃោឃៅជាទីបំផុត និងដាស់តឿន
ប្រជាជន លីបង់រក្សារចំណងសាមគ្គីភាពជាតិដើម្បីប្រឆាំងនឹងរាល់ឧបាយកលបំផ្លាញ់
របស់កម្លាំងអមិត្តនានា សំដៅបង្កអស្ថិរភាពក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Victoria Nuland បានថ្កោលទោសការវាយ
ប្រហារដោយគ្រាប់បែកនេះ គឺជាសកម្មភាពភេរវកម្ម។ រីឯ ប្រធានាធិបតីបារាំង
Francois Hollande បានដាស់តឿនមន្ត្រី លីបង់ គ្រប់រូបការពារប្រទេសជាតិ ចំពោះរាល់ឧបាយកលបង្កភាពច្របូកច្របល់៕
|
Image: Internet |