សាធារណៈមតិអន្តរជាតិនៅតែបន្តមានប្រតិកម្មអំពីការវាយប្រហារតាមជើងអាកាសរបស់អាមេរិកទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ

(VOVWORLD) - នាថ្ងៃទី៣ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះស្ថានភាពដែលកាន់តែតានតឹងនៅតំបន់មជ្ឈឹមបូព៌ា។ នៅក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានឲ្យដឹងថានេះគឺជាពេលវេលាដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាចាំបាច់ត្រូវអត់ធ្មត់ជាអតិបរមាផងដែរ។
សាធារណៈមតិអន្តរជាតិនៅតែបន្តមានប្រតិកម្មអំពីការវាយប្រហារតាមជើងអាកាសរបស់អាមេរិកទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ - ảnh 1 លោកឧត្តមសេនីយ៍  Qasem Soleimani (រូបថត៖ AP/ TTXVN)

ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានឲ្យដឹងថាការវាយប្រហារតាមជើងអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់លោកឧត្តមសេនីយ៍  Qasem Soleimani ដែលបង្កឡើងហានិភ័យ “ចាក់ប្រេងបន្ថែម” ចូលទៅក្នុង“ខ្ទះភ្លើង” នៅតំបន់មជ្ឈឹមបូព៌ាផងដែរ។

រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានដាស់តឿនឱ្យភាគីពាក់ព័ន្ធនានាជៀសវាងរាល់សកម្មភាពដែលអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

មានទស្សនៈរួមដូចពោលខាងលើនេះ ទួរគីក៏អះអាងថាការវាយប្រហារតាមជើងអាកាសរបស់អាមេរិកទៅលើទីក្រុងបាកដាត នឹងបង្កើនអស្ថិរភាពក្នុងតំបន់។ទន្ទឹមនឹងនេះដែរ អេហ្ស៊ីបក៏បានសម្តែងការព្រួយបារម្ភអំពីការវិវត្តនៅអ៊ីរ៉ាក់ ហើយអំពាវនាវឱ្យភាគីនានាគួរតែជៀសវាងភាពតានតឹងកាន់តែកើនឡើងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ