សាធារណៈមតិអន្តរជាតិបន្ត​ឡើង​​សម្លេងអំ​ពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុម​ហាម៉ាស

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ៣១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីជម្លោះដែលកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែលនិងចលនាហាម៉ាស ហើយបានអំពាវនាវឱ្យភាគីជម្លោះ ការពារជនស៊ីវិល។ 

នាថ្ងៃដដែល ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យរួបរួមគ្នានិងគាំទ្របទឈប់បាញ់ដើម្បីបញ្ឈប់ "រង្វង់មរណៈ" នៅមជ្ឈិមបូព៌ា។

សាធារណៈមតិអន្តរជាតិបន្ត​ឡើង​​សម្លេងអំ​ពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុម​ហាម៉ាស - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah នៃតំបន់ ហ្គាហ្សា កាលពីថ្ងៃទី ២៩ ខែតុលា។ រូបថត៖ THX/TTXVN

នាថ្ងៃទី៣១ខែតុលាដែរ នៅក្នុងសុន្ទរកថានៅទីក្រុងអូស្លូ (ន័រវែស) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) លោក Jens Stoltenberg បានសម្តែងការប្រឆាំងជំទាស់នឹងជម្លោះដែលកំពុងកើនឡើងរវាងចលនាអ៊ីស្លាមហាម៉ាសនិងអ៊ីស្រាអែល។ ណាតូក៏បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ត្រូវតែគោរពច្បាប់អន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ច្រកព្រំដែន Rafah កាលពីថ្ងៃទី ៣១ ខែតុលានាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ទីក្រុង Cairo ក្នុងការបដិសេធគោលនយោបាយដាក់ទណ្ឌកម្មរួមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

នៅថ្ងៃទី ៣១ ខែតុលាផងដែរ ព្រះមហាក្សត្រហ្ស៊កដានី ស្តេច Abdullah II  បានជួបសន្ទនាតាមសទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ដោយលើកឡើងពីសារៈសំខាន់នៃបទឈប់បាញ់មនុស្សធម៌ភ្លាមមួយរំពិកនៅតំបន់ហ្គាហ្សា។ ស្តេច Abdullah II ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីធានាការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីប៉ាឡេស្ទីនដោយគ្មានឧបសគ្គ។ លោកក៏បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះ និងបានបញ្ជាក់ថា "រដ្ឋពីរ" គឺជាដំណោះស្រាយតែមួយគត់សម្រាប់ជម្លោះ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតដើម្បីជួយបន្ថយកំដៅនៃជម្លោះដែលកំពុងកើនឡើង រវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានប្រកាសកាលពីថ្ងៃទី ៣១ ខែតុលាថា លោកស្រីនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនិងហ្ស៊កដានីនៅចុងសប្តាហ៍នេះ។ ជប៉ុនក៏បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១០ លានដុល្លារអាមេរិកដល់តំបន់ហ្គាហ្សា ដែលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ