សាធារណៈមតិអន្តរជាតិបន្ទាប់ពីអង់គ្លេសចាកចេញពី EU
|
សាធារណៈមតិអន្តរជាតិបន្ទាប់ពីអង់គ្លេសចាកចេញពី EU (VNA) |
(VOVworld) – ប្រទេសអង់គ្លេសចាប់ផ្តើមជាផ្លូវការដំណើរចាកចេញពីសហភាព
អឺរ៉ុប (EU) ឬហៅថា Brexit ចាប់ពីថ្ងៃទី ២៩ មិនា តទៅ ក្នុងពេលដែល នាយក
រដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ប្រកាសនៅរដ្ឋសភានៃ ប្រទេសនេះ
អនុវត្តមាត្រា ៥០ សន្ធិសញ្ញាទីក្រុង Lisbon ដើម្បីចាប់ផ្តើមដំណើរការ ចរចាអំពី
Brexit។ ចំពោះមុខបញ្ហានេះ ទោះបីជានៅមានការព្រួយបារម្មណ៍អំពី អនាគត
របស់ EU និងផលវិបាកដោយ Brexit ក្តី ប៉ុន្តែ សាធារណៈមតិ នយោបាយ
អាល្លឺម៉ង់នៅឆ្ពោះទៅមតិវេជ្ជមាន។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក
Sigmar Gabriel បានចាត់ទុកថា៖ អាល្លឺម៉ង់និង EU គប្បីខំប្រឹងប្រែងអស់
ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាទំនាក់ទំនងល្អប្រសើរនិងមិត្តភាព
ជាមួយ ក្រុងឡុងនាពេលខាងមុខ។ ក្នុងពេលនោះ លោកស្រី Ulrike Demmer
អ្នកនាំពាក្យរងរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន
ឲ្យដឹងថា៖ អង់គ្លេសនៅជាសម្ព័ន្ធមិត្តសំខាន់របស់ EU និងអង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO)៕