សាធារណៈមតិអន្តរជាតិប្រតិកម្មចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលសំដៅទៅលើទីក្រុង Rafah
(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា សាធារណៈមតិអន្តរជាតិបានប្រតិកម្មបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានប្រកាសចាប់ផ្តើមយុទ្ធនាការយោធាសំដៅទៅលើទីក្រុង Rafah ហើយជាជំហានដំបូងបានដណ្ដើមកាន់កាប់ការគ្រប់គ្រង់ច្រកទ្វារព្រំដែន Rafahខាងប៉ាឡេស្ទីន ជាប់ព្រំដែនអេហ្ស៊ីបនៅភាគខាងត្បូងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក នៅតែជឿជាក់ថា កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងគឺល្អបំផុត និងមានប្រយោជន៍សម្រាប់ប្រជាជនប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលនឹងនាំឱ្យមានបទឈប់បាញ់ភ្លាមមួយរំពិច និងអនុញ្ញាតឱ្យបង្កើនសកម្មភាពជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។ នេះជាប្រតិកម្មដំបូងរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានចូលកាន់កាប់ផ្នែកមួយនៃច្រកព្រំដែន Rafah។
រថក្រោះរបស់កងទ័ពអ៊ីស្រាអែលចូលតំបន់ហ្គាហ្សាតាមច្រកព្រំដែនរ៉ាហ្វា។ រូបថត៖ THX/TTXVN |
ទីភ្នាក់ងារព័ត៌មាន WAFA បានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីនក៏បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក «ធ្វើអន្តរាគមន៍ជាបន្ទាន់» ដើម្បីរារាំងអ៊ីស្រាអែលពីប្រតិបត្តិការយោធានៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ។
នៅថ្ងៃដដែលនោះ នៅលើបណ្តាញសង្គម X អនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានរិះគន់សកម្មភាពយោធាអ៊ីស្រាអែលនៅទីក្រុង Rafah ហើយបានចាត់ទុកថា រដ្ឋាភិបាលអ៊ីស្រាអែលត្រូវទទួលខុសត្រូវចំពោះកាយវិការនេះ។
រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានដាស់តឿនឲ្យអ៊ីស្រាអែល "បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah"; ហើយបានសង្កត់ធ្ងន់ថា អំពើហិង្សាមិនអាចដោះស្រាយបញ្ហាបានទេ ហើយក៏មិនអាចនាំមកនូវសន្តិសុខពិតប្រាកដបានឡើយ៕