សាធារណៈមតិអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងអំពីការដែលចិនបន្តបង្កភាពតានតឹងនៅលើសមុទ្រខាងកើត

(VOV)_នាថ្ងៃទី ៩ ឧសភា EU បានឡើងសម្លេងស្ដីពីការព្រួយបារម្ភ ​និងតាមដាន រាល់សភាពការណ៍នៅលើសមុទ្រខាងកើត។ ឆ្លើយសម្ភាសន៍​របស់អ្នកយកព័ត៍មាន  នៃវិទ្យុសម្លេងវៀតណាម លោក Sebasyien Brabant អ្នកនាំពាក្យរង នៃគណៈ កម្មា ធិការជាន់ខ្ពស់ទទួលបន្ទុកបញ្ហានយោបាយ ​សន្តិសុខនិងទំនាក់ទំនងអន្តរជាតិ EU ​
បានអះអាងថា៖ 

          “ យើងខ្ញុំបានស្នើភាគីទាក់ទិននានា ត្រូវស្វែងរកបណ្ដាដំណោះស្រាយសន្តិភាព
 និងកិច្ច​សហប្រតិបត្តិការអោយសមស្រប ជាមួ​យច្បាប់អន្តរជាតិ ពិសេសគឺ​សមស្រប ជាមួយអនុសញ្ញាអង្គការសហប្រជាជាតិស្ដិពីច្បាប់សមុទ្រ ក៏ដូចជា ស្នើភាគីទាក់ទិន
នានាធានាសុវត្ថិភាព និងសន្តិសុខនាវាចរណ៍​។ យើងខ្ញុំ​ក៏អំពាវនាវអោយបណ្ដា ភាគី ត្រូវដំណើការបណ្ដាវិធានការនានាដើម្បីបន្ធូស្រាលភាព​តានតឹង និងរាំងស្កាត់រាល់
សកម្មភាពដោយ ឯកតោភាគី អាចគំរាមគំហែងទៅដល់សន្តិភាព និងស្ថិរភាពនៅ
ក្នុងតំបន់។”

សាធារណៈមតិអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងអំពីការដែលចិនបន្តបង្កភាពតានតឹងនៅលើសមុទ្រខាងកើត - ảnh 1
លោក Sebasyien Brabant (VOV)

          នៅ​សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន ត្រៀមរៀបចំអោយសន្និសីទ​កំពូលអាស៊ាន  លើកទី២៤ និងបណ្ដាសន្និសីទទាក់ទិននានា នាថ្ងៃទី ៩​ឧសភា បណ្ដាប្រទេសអាស៊ាន សុទ្ធតែសម្ដែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសភាពការណ៍នាបច្ចុប្បន្នដែល
 ជះឥទ្ធិពលទៅដល់សន្តិភាព ​សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់។ តាមនោះ
 ស្នើអាស៊ានត្រូវ​សំដែងនូវគោលជំហរឯកភាព ក្នុងនោះស្នើភាគីនានាត្រូវគោរពច្បាប់
តាមអន្តរជាតិ ​និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ