សាធារណមតិអន្តរជាតិព្រួយបារម្ភអំពីអំពើទទឹងទទែងរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - លោក Grigory Lokshin បានលើកច្បាស់ថា ចិនបានរំលោភបំពាន យ៉ាងកម្រោលទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដែលប្រទេសនេះផ្ទាល់ខ្លួនបានចុះហត្ថលេខានិងអនុម័ត។ 
សាធារណមតិអន្តរជាតិព្រួយបារម្ភអំពីអំពើទទឹងទទែងរបស់ចិននៅសមុទ្រខាងកើត - ảnh 1 ប្រទេសចិនបានកសាងដោយខុសច្បាប់នូវសំណង់ជាច្រើននៅលើកោះ Phu Lam នៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម (រូបថត៖ CSIS)

ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំរុស្ស៊ីកាលពីថ្ងៃទី២១ មេសា លោក Grigory Lokshin កម្មាភិបាលស្រាវ ជ្រាវវិទ្យាសាស្ត្រជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានឲ្យដឹងថា ការដែលប្រទេសចិននាពេល ថ្មីៗនេះបង្កើតស្រុករដ្ឋបាល “Xisha” (ត្រូវជាប្រជុំកោះ Hoang Sa) និង “Nansha” (ត្រូវជាប្រជុំកោះ Truong Sa) ជាមួយនឹងតំបន់មជ្ឈមណ្ឌលមួយ នៅទីរួមស្រុកយោធា “Sansha” ដែលត្រូវបានកសាងឡើងដោយខុសច្បាប់ នៅលើកោះធំបំផុតនៃប្រជុំកោះ Hoang Sa ដែលគ្រាដំបូងគឺរបស់វៀត ណាម ហើយត្រូវបានកងទ័ពចិនទន្ទ្រានកាន់កាប់កាលពីឆ្នាំ១៩៧៤មក បានសរឲ្យឃើញថា ថ្នាក់ដឹកនាំចិនកំពុងឆ្លៀតយកវិបត្តិបង្កឡើងដោយជំងឺ ឆ្លង Covid-19 ដើម្បីដណ្ដើមយកសិទ្ធិកាន់កាប់សមុទ្រខាងកើតទាំងស្រុង ហើយប្រែក្លាយវាទៅជា “បឹងក្នុងស្រុក”។

លោក Grigory Lokshin បានលើកច្បាស់ថា ចិនបានរំលោភបំពាន យ៉ាងកម្រោលទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដែលប្រទេសនេះផ្ទាល់ខ្លួនបានចុះហត្ថលេខានិងអនុម័ត។ តាមលោករូបនេះថា វៀតណាមានភស្តុតាងមិន អាចបដិសេធបានអំពីអធិបតេយ្យភាពចំពោះកោះនានាដូចបានលើកឡើងខាងលើ ដែលត្រូវបានទទួលស្គាល់ក្នុងឯកសារច្បាប់អន្តរជាតិជាច្រើន។

អ្នកជំនាញ Grigory Lokshin បានចាត់ទុកថា វៀតណាមបានកសាង គោលនយោបាយដោយមានការទទួលខុសត្រូវនិងសមហេតុផលក្នុង សភាពការណ៍បច្ចុប្បន្ន។ វៀតណាមកំពុងធ្វើអស់ពីសមត្ថ ភាពដើម្បីការពារ អធិបតេយ្យភាពនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់ខ្លួននៅសមុទ្រខាង កើត ព្រមទាំងខិតខំប្រឹងប្រែងរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត សារព័ត៌មានឥណ្ឌាក្នុងប៉ុន្មានថ្ងៃ កន្លងទៅបានចុះផ្សាយជាបន្តបន្ទាប់នូវព័ត៌មានស្ដីពីការដែលវៀតណាម ប្រឆាំងជំទាស់ចិនពីអំពើបង្កើតអង្គភាពរដ្ឋបាលចំនួន២នៅសមុទ្រខាងកើត។ កាសែតជាច្រើនបានដកស្រង់សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមដែលថា “វៀតណាមសំណូមពរឲ្យចិនគោរពអធិប តេយ្យភាពរបស់វៀតណាមហើយលុបចោលការសម្រេចចិត្តដ៏ខុសឆ្គងទាក់ទិនដល់រឿងហេតុនេះ។ វៀតណាមបានអះអាងយ៉ាងខ្លាំងក្លាជាច្រើនលើក ច្រើនសារថា ខ្លួនមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់ គ្រាន់អំពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ