សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់វៀតណាមនៅ IPU 141
(VOVWORLD) - ប្រធានគណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ី សមាជិក សភា Syed Ibrahim Syed Noh បានគាំទ្រចំពោះទស្សនៈរបស់វៀតណាមស្ដីពី ការពង្រឹងការទូតសភា ពង្រីកតួនាទីនិងកាតព្វកិច្ចរបស់ IPU ដើម្បីសន្តិភាព ប្រជាធិបតេយ្យលើពិភពលោក ដោយឈរលើមូលដ្ឋានគ្រឹះនៃច្បាប់និងការ គោរពសមភាពរវាងប្រទេសមានអធិបតេយ្យភាពនានា។
អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងសុន្ទរកថានៅ IPU ១៤១ (រូបថត៖ VOV) |
សុន្ទរកថារបស់អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong នៅសម័យប្រជុំពេញអង្គរនៃមហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤១ ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖ តួនាទីនិង យន្តការសភានិងការរួមចំណែកកិច្ចសហប្រតិបតិ្តការក្នុងតំបន់” ទទួលបានការ យកចិត្តទុកដាក់និងការវាយតម្លៃវិជ្ជមានរបស់បណ្ដាតំណាងចូលរួមកិច្ចប្រជុំនេះ។
ឆ្លើយសម្ភាសន៍របស់អ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម តំណាងនៃគណៈ ប្រតិភូរដ្ឋសភាអាល្លឺម៉ង់ សមាជិកសភា Peter Beyer បានអោយដឹងថា៖
“ខ្ញុំបានស្ដាប់សុន្ទរកថាជាច្រើននៅកិច្ចប្រជុំនេះ ក្នុងនោះមានសុន្ទរកថា របស់អនុប្រធានរដ្ឋសភាវៀតណាម។ វាពិតជាល្អណាស់។ ប្រការដែលខ្ញុំចូលចិត្ត គឺប្រធានគណៈប្រតិភូវៀតណាមមិនត្រឹមតែសង្កត់ធ្ងន់លើកិច្ចសហប្រតិបតិ្តការ រវាងសភានិងសមាជិកសភាក្នុងតំបន់ ក្នុងការពង្រឹងច្បាប់ប៉ុណ្ណោះទេ ថែមទាំង សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សភាក្នុងការតាមដាន ឃ្លាំមើលសកម្មភាព របស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ទៀតផង”
ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ី សមាជិក សភា Syed Ibrahim Syed Noh បានគាំទ្រចំពោះទស្សនៈរបស់វៀតណាមស្ដីពី ការពង្រឹងការទូតសភា ពង្រីកតួនាទីនិងកាតព្វកិច្ចរបស់ IPU ដើម្បីសន្តិភាព ប្រជាធិបតេយ្យលើពិភពលោក ដោយឈរលើមូលដ្ឋានគ្រឹះនៃច្បាប់និងការ គោរពសមភាពរវាងប្រទេសមានអធិបតេយ្យភាពនានា។ លោក Syed Ibrahim Syed Noh បានអោយដឹងថា៖
“ខ្ញុំចាត់ទុកថា អនុសាសន៍ស្ដីពីការពង្រឹងប្រជាធិបតេយ្យសភាគឺសមស្រប នឹងស្មារតីរបស់អាស៊ានសំដៅបង្កើនការស្រុះចិត្តគំនិត កសាងកិច្ចសហប្រតិបតិ្ត ការនិងការទូត។ ការជំរុញការទូតសភាក៏សមស្របនឹងវិធីសហប្រតិបតិ្តការរវាង ម៉ាឡេស៊ីនិងវៀតណាម សំដៅសម្រេចបានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនា បច្ចុប្បន្នផងដែរ”៕