សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃជ័យជំនះ Dien Bien Phu

(VOVWORLD) - នៅក្នុងអត្ថបទនោះ អ្នកកាសែត Gaston Fiorda បានអះអាង ថា ជ័យជំនះ Dien Bien Phu បាននាំមកនូវសន្តិភាពដល់ឧបទ្វីបឥណ្ឌូចិន និងជាបុព្វ បទឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់ សង្រ្គាម និងការស្តារសន្តិភាពឡើងវិញ។

សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃជ័យជំនះ Dien Bien Phu - ảnh 1កាសែតអេឡិចត្រូនិកនៃវិទ្យុជាតិអាហ្សង់ទីនបង្ហោះអត្ថបទសរសេរអំពី
ជ័យជំនះ Dien Bien Phu។ (រូបថត៖ VNA)
"កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ វេលាម៉ោង ៥និង៣០នាទីល្ងាច ទង់ក្រហមផ្កាយមាសបានបក់រវីកៗលើលេណដ្ឋានបញ្ជាការរបស់ខ្មាំងសត្រូវ"។ នេះ ជាឃ្លាបើកអត្ថបទសរសេររបស់អ្នកកាសែត Gaston Fiorda នាយកដ្ឋានអន្តរ ជាតិ - វិទ្យុជាតិអាហ្សង់ទីន ដែលបានបង្ហោះលើកាសែតអេឡិចត្រូនិកនៃវិទ្យុជាតិ អាហ្សង់ទីន ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu របស់ ប្រជាជាតិវៀតណាម។ នៅក្នុងអត្ថបទនោះ អ្នកកាសែត Gaston Fiorda បានអះអាង ថា ជ័យជំនះ Dien Bien Phu បាននាំមកនូវសន្តិភាពដល់ឧបទ្វីបឥណ្ឌូចិន និងជាបុព្វ បទឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់ សង្រ្គាម និងការស្តារសន្តិភាពឡើងវិញ។
កាលពីថ្ងៃទី ៧ ឧសភា កាសែត Grupo R Multimedio របស់អ៊ុយរូហ្គាយបាន បង្ហោះអត្ថបទចំនួន ៣ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ក្នុងនោះបញ្ជាក់ថា ជ័យជំនះ Dien Bien Phu បង្ហាញពីកម្លាំងសាមគ្គីប្រជាជាតិទាំងមូល បំណងប្រាថ្នាអំពីសន្តិភាព ឯករាជ្យជាតិ ព្រមទាំងបានបញ្ជាក់នូវការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញផងដែរ។ យោងតាមកាសែត Grupo R Multimedio ជ័យជំនះ Dien Bien Phu មិនត្រឹមតែរួមចំ ណែកវាយផ្ដួលរំលំរបបអាណានិគមនិយមបែបចាស់នៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ប្រជាធិប តេយ្យ និងវឌ្ឍនភាពសង្គមរបស់មនុស្សជាតិទៀតផង។ ក្រោយរយៈពេល ៧០ ឆ្នាំ ស្មារតីដ៏អង់អាចក្លាហានមោះមុតនៃជ័យជំនះ Dien Bien Phu នៅតែត្រូវបានរក្សាដដែល ហើយជាមោទនភាពរបស់ប្រជាជនវៀតណាម ដោយសារអត្ថន័យនិងឋានៈដ៏ធំធេង នៃព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ