សាធារណៈមតិអន្តរជាតិអំពីការបោះឆ្នោតប្រធានាធិបតីស៊ីរី

សាធារណៈមតិអន្តរជាតិអំពីការបោះឆ្នោតប្រធានាធិបតីស៊ីរី - ảnh 1
ប្រជាជនស៊ីរីទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតជិតទីក្រុង Damascus (vietnamplus.vn)

        Vovworld-អ្នកបោះឆ្នោតស៊ីរីបានជ្រើសរើសអនាគតនៃប្រទេសជាតិ​តាម​រយៈការជ្រើសរើសប្រធានាធិបតី Bashar al-Assad ជាអ្នកដឹកនាំប្រទេសនៅមជ្ឃឹម​បូព៌ានេះជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតស្របច្បាប់នាថ្ងៃទី៣មិថុនាកន្លងមក។ ថ្លែងមតិលើកាណាល់ទូរទស្សន៍នាថ្ងៃទី៥មិថុនា អ្នកនាំពាក្យក្រសួងការបរទេស
​រុស្ស៊ីលោក Alexander Lukashevich បានប្រកាសថា​មិនអាចបដិសេធបំណង​ប្រាថ្នា
របស់ប្រជាជនស៊ីរីរាប់លាននាក់បានឡើយ។

        ផ្ទុយទៅវិញនាថ្ងៃដ៏ដែល អង់គ្លេសបានឡើងសម្លេង​រិះគន់ការបោះឆ្នោត
ប្រធានាធិបតីនៅស៊ីរី ដោយចាត់ទុកលោក Bashar al Assad ខ្វះ​ចរិតលក្ខណៈស្រប
ច្បាប់និងការបោះឆ្នោតបានអាមាស់ដល់ប្រជាជនស៊ីរី​ហើយអំពាវនាវការផ្លាស់ប្តូរ
នយោបាយយ៉ាងពិតប្រាកដនៅប្រទេសនេះ។​ រដ្ឋមន្ត្រីការ​បរទេសអង់គ្លេស William
Hague បានចាត់ទុកថា​លោក al-Assad ខ្វះចរិត​លក្ខណៈស្របច្បាប់មុននិងក្រោយ
ការបោះឆ្នោត ដោយហេតុនេះការបោះឆ្នោត​នេះ​គ្មានប្រជាធិបតេយ្យពិតប្រាកដ
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ