សាធារណៈ​មតិអន្តរជាតិអំពាវនាវឱ្យរក្សាស្ថានភាពនៅទីសក្ការៈក្រុងយេរូសាឡឹម

(VOVWORLD) - ទាក់ទងនឹងឧបទ្ទវហេតុនាពេលថ្មីៗនេះ ដែលរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល Itamar Ben-Gvir បានទៅទស្សនាទីលានវិហារអ៊ីស្លាម Al-Aqsa ដែលអ៊ីស្រាអែលបានហៅថា “ភ្នំប្រាសាទ” ទីក្រុងហ្សេរុយសាឡឹម-ទីសក្ការៈដ៏ពិសិទ្ធសម្រាប់ទាំងជនជាតិជ្វីហ្វនិងជនអ៊ីស្លាម។ មតិអន្តរជាតិបន្តមានប្រតិកម្មចំពោះសកម្មភាពនេះ។
សាធារណៈ​មតិអន្តរជាតិអំពាវនាវឱ្យរក្សាស្ថានភាពនៅទីសក្ការៈក្រុងយេរូសាឡឹម - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែលដើរល្បាតនៅតំបន់ទីលានវិហារ Al Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ៤ ខែមករា នៅទីក្រុងញូវយ៉ក អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres តែងតែសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថានភាពនៅក្នុងទីសក្ការៈនានា។ លោកក៏បានអំពាវនាវដល់ភាគីទាំងអស់ ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង នៅក្នុង និងជុំវិញទីសក្ការៈ។

នាថ្ងៃទី ៤ ខែមករានេះដែរ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់រដ្ឋាភិបាលអាល្លឺម៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងថាទីក្រុងប៊ែរឡាំងមានការព្រួយបារម្ភ ចំពោះការដែលប្រទេសនានាបង្កគ្រោះថ្នាក់ជាឯកតោភាគី លើស្ថានភាពនៃទីលានវិហារអ៊ីស្លាម Al-Aqsa ។

ក្រសួងការបរទេសលីប៊ីនាថ្ងៃដដែលក៏បានរិះគន់ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលលោក Itamar Ben-Gvir ដោយចាត់ទុកថា កាយវិការនេះមានគោលបំណងផ្លាស់ប្តូរស្ថានភាពប្រវត្តិសាស្ត្រ និងផ្លូវច្បាប់នៃវិហារអ៊ីស្លាម Al-Aqsa និងជាការបំពានយ៉ាងច្បាស់ក្រឡែកលើដំណោះស្រាយអន្តរជាតិពាក់ព័ន្ធនានា”។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាស ប្រឆាំងជំទាស់នឹងគ្រប់វិធានការឯកតោភាគីណាមួយដែលបំពានលើស្ថានភាពប្រវត្តិសាស្ត្រ និងផ្លូវច្បាប់នៅក្នុងទីក្រុងហ្សេរុយសាឡឹម។

រីឯភាគីអាមេរិក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី Karine Jean-Pierre ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែមករា បានសង្កត់ធ្ងន់ថា អាមេរិកបានប្តេជ្ញាចិត្តរក្សាស្ថានភាពដដែល ចំពោះតំបន់ពិសិដ្ឋនានាក្នុងទីក្រុងហ្សេរុយសាឡឹម ហើយបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្តការប្តេជ្ញាចិត្ត រក្សាស្ថានភាពដដែលនៅកន្លែងពិសិដ្ឋទាំងនេះ។ “យើងប្តេជ្ញាចិត្ត រក្សាស្ថានភាពដដែលសម្រាប់កន្លែងពិសិដ្ឋនានា នៅទីក្រុងយេរូសាឡឹម។ រាល់សកម្មភាពឯកតោភាគីណាមួយដែលគំរាមកំហែងដល់ស្ថានភាពបច្ចុប្បន្នគឺមិនអាចទទួលយកបានឡើយ ហើយយើងនឹងបន្តរក្សាគោលជំហរនេះ។

តំបន់វិហារអ៊ីស្លាម Al-Aqsa/ប្រាសាទភ្នំ មានទីតាំងស្ថិតនៅយេរូសាឡឹមខាងកើត ជាទឹកដីដែលអ៊ីស្រាអែលបានកាន់កាប់ក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧។ តំបន់នេះជាចំណុចកណ្តាលនៃរលកអំពើហិង្សាជាច្រើនរវាងជនជាតិជ្វីហ្វ និងជនអ៊ីស្លាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ