សាធារណៈមតិអំពីការទៅទស្សនាទីសក្ការៈ Yasukuni
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៦ធ្នូបានមកទស្សនាទីសក្ការៈ Yasukuni (Washington Post) |
Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៦ធ្នូបានមកទស្សនា
ទីសក្ការៈ Yasukuni ក្នុងឱកាសគំរប់១ឆ្នាំទទួលដំណែង។ បន្ទាប់ពីព្រឹត្តិការណ៍នេះ
បណ្ដាប្រទេសចិន កូរ៉េខាងត្បូងបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា រីឯអាមេរិកបាន
សម្ដែងការព្រួយបារម្មណ៍ថាកាយវិការនេះអាចធ្វើឲ្យសភាពការណ៍ក្នុងដំបន់តាន
តឹងឡើងៗ។
បន្ទាប់ពីសេចក្តីសំរេចចិត្តរិះគន់របស់ក្រសួងការបរទេសចិន រដ្ឋមន្ត្រីការ
បរទេសលោក Wang Yi បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប៉េកាំងមកដើម្បីប្រគល់កំណត់ទូតដោយប្រឆាំងជំទាស់យ៉ាងពេញទំហឹង។ ក្នុងពេលនោះ
កូរ៉េខាងត្បូងក៏សម្ដែងការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី
ជប៉ុនមកកាន់ទីសក្ារៈ Yasukuni។ បទសម្ភាសមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី
ក្រសួងវប្បធម៍កូរ៉េខាងត្បូងលោក Jin Ryong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច
នៅទីសក្ការៈពោលខាងលើរបស់នាយករដ្ឋមន្ត្រីជប៉ុនជាសកម្មភាពហួសសម័យ
ធ្វើឲ្យខូចខាតមិនត្រឹមតែចំពោះទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនប៉ុណ្ណោះទេ
ថែមទាំងចំពោះស្ថិរភាពក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការក្នុងដំបន់អាស៊ី
ឦសានទៀតផង។
ស្ថានទូតអាមេរិកប្រចាំនៅជប៉ុននាថ្ងៃទី២៦ធ្នូបានឲ្យដឹងថា វ៉ាសីនតោនមាន ការអាក់អោនចិត្តចំពោះដំណើរទស្សនកិច្ចនៅទីសក្ការៈ Yasukuni របស់នាយក
រដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កាយវិការនេះនឹងធ្វើឲ្យភាពតានតឹងក្នុងដំបន់ឡើង
ជណ្ដើរ៕
-VOVWORLD