សាធារណមតិអំពីការសំរេចលាលែងពីដំណែងរបស់លោក Kofi Annan។

                     

សាធារណមតិអំពីការសំរេចលាលែងពីដំណែងរបស់លោក Kofi Annan។ - ảnh 1
លោក Kofi Annan(Image: Internet)។

VOV-ស៊ីរី និងបណ្តាមហាអំណាចលើសកលលោកបានសំដែងការស្តាយ
ចំពោះការដែលលោក​ Kofi Annan បេសកជនពិសេសនៃ អ.ស.ប​និង
សម្ព័ន្ឋអារ៉ាប់(AL)អំពីបញ្ហាស៊ីរីបានប្រកាសលាលែងពីដំណែងនាដំណាច់
ខែសីហានេះ។ថ្លែងមតិនៅទីក្រុងប៉េកាំង អ្នកនាំពាក្សក្រសួនងការបរទេស
ចិន Hong  Lei បានអោយដឹងថា ចិនវាយតំលៃខ្ពស់តួនាទីសកម្មរបស់លោក​
Kofi Annan ក្នុងការស្វែងរកដំណោះស្រាយនយោបាយ១សំរាប់ស៊ីរី។រីឯប្រធា-
នាធិបតីរុស្ស៊ី​ Vladimir Putin ចាត់ទុកថា សហគមន៍អន្តជាតិនឹងបន្តការខំប្រឹង
ប្រែងនានា សំដៅបញ្ឈប់អំពើហឹង្សានៅស៊ីរី។ អ្នកនាំពាក្សក្រសួងការបរទេស
អាមេរិក Patrik Ventrell ចាត់ទុកថា​ ផែនការសន្តិភាបរបស់ លោក​ Kofi Annan
នៅជាក្របខ័ណ្ឋដើម្បីអាមេរិកជំរុញបណ្តាគោលនយោបាយរបស់ខ្លួននៅស៊ីរី។ដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃ
សហភាពអឺរ៉ុប (EU)CatherineAshton  អះអាងថា EUនឹងជំរុញការខំប្រឹងប្រែងនៃ
អ.ស.ប​និងសម្ព័ន្ឋអារ៉ាប់តទៅទៀត។ប្រធានមហាសន្និបាត អ.ស.ប​លោក​
Abdulaziz Al-Nasser អំពាវនាវសហគមន៍អន្តរជាតិសាមគ្គីសំដៅ បញ្ឈប់អំពើ
ហឹង្សា ស្វែងរកដំណោះស្រាយសន្តិភាព១ឲ្យជំលោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ