សាធារណមតិអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំគណបក្ស អភិរក្សនិយមអង់គ្លេស
(VOVWORLD) -លោក Michel Barnier ប្រធានាធិបតីអាមេរិក លោក Donald Trump និងអភិបាលតំបន់ ស្កុតឡែន នៃចក្រភពអង់គ្លេស លោកស្រី Nicola Sturgeon ក៏បានអបអរសាទរចំពោះ លោក Boris Johnson ដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំថ្មី នៃគណបក្សអភិរក្សនិយម ក៏ដូចជាកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសផងដែរ។
នាថ្ងៃទី ២៣ ខែកក្កដា បន្ទាប់ពីគណបក្សអភិរក្សនិយមបានប្រកាសពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំ ពោលគឺ លោក Boris Johnson បានក្លាយទៅជាថ្នាក់ដឹកនាំថ្មីនៃគណបក្សនេះមក នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអបអរសាទរចំពោះជ័យជំនះរបស់អតីតអភិបាលក្រុងឡុងដ៍។ យោងតាមលោកស្រី Theresa May បានឲ្យដឹងថានេះគឺជាពេលវេលា ដែលត្រូវការកិច្ចសហប្រតិបត្តិការ ដើម្បីនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) Brexit តាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ អង់គ្លេស។ លោកស្រីបានអះអាងថានឹងគាំទ្រ លោក Boris Johnson។
នាថ្ងៃដដែល នៅក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុងប៉ារីសប្រទេសបារាំង ប្រធា នាធិបតីបារាំង លោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានអបអរសាទរចំពោះលោក Boris Johnson ដែលបានក្លាយទៅជាថ្នាក់ដឹកនាំថ្មីនៃគណបក្សអភិរក្សនិយមនៅអង់គ្លេស។ ប្រធានាធិបតី លោកMacron សង្ឃឹមថានឹងអាចធ្វើការជាមួយលោក Boris Johnson អំពីដំណើរការអង់គ្លេសចាកចេញពី EU (Brexit) រាល់បញ្ហាអន្តរជាតិផ្សេងទៀត ក៏ដូចជាភាពតានតឹងក្នុងទំនាក់ទំនងរវាងអង់គ្លេស និងអ៊ីរ៉ង់នាពេលបច្ចុប្បន្ន ឲ្យបានឆាប់ៗ។ ចំណែកឯលោកស្រី Ursula von der Leyen បានសម្តែងនូវបំណងចង់មានទំនាក់ទំនងការងារដ៏ល្អប្រសើរជាមួយលោក Johnson។
ក្រោយពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបាន ប្រ កាសនោះ ប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier ប្រធានាធិបតីអាមេរិក លោក Donald Trump និងអភិបាលតំបន់ ស្កុតឡែន នៃចក្រភពអង់គ្លេស លោកស្រី Nicola Sturgeon ក៏បានអបអរសាទរចំពោះ លោក Boris Johnson ដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំថ្មី នៃគណបក្សអភិរក្សនិយម ក៏ដូចជាកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសផងដែរ៕