សាធារណៈមតិអាមេរិកវាយតម្លៃខ្ពស់ចំពោះវិធានការរបស់សេតវិមានក្នុងការឆ្លើយតបនឹងអំពើហឹង្សាសំដៅលើជនអាមេរិកដើមកំណើតអាស៊ី

(VOVWORLD) - ក្រុមមេធាវីនិងអ្នកតាក់តែងច្បាប់អាមេរិកដើមកំណើតអាស៊ី បានកោតសរសើរចំពោះសេតវិមាន មានសកម្មភាពជាបន្តបន្ទាប់ក្នុងគោល បំណងដោះស្រាយអំពើហឹង្សា ដែលកំពុងកើនឡើងសំដៅទៅប្រឆាំងនឹងជនអាមេរិកដើមកំណើតអាស៊ី បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Allata ដែលបណ្តាលឲ្យស្ត្រីដើមកំណើតអាស៊ីចំនួន ៦ នាក់បានស្លាប់។
សាធារណៈមតិអាមេរិកវាយតម្លៃខ្ពស់ចំពោះវិធានការរបស់សេតវិមានក្នុងការឆ្លើយតបនឹងអំពើហឹង្សាសំដៅលើជនអាមេរិកដើមកំណើតអាស៊ី - ảnh 1ប្រជាជនបានចូលរួមក្នុងការដើរក្បួនបាតុកម្មប្រឆាំងនឹងអំពើហឹង្សាសំដៅទៅលើប្រជាជនដើមកំណើតអាស៊ីនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ ( រូបថត៖ THX / TTXVN)

ប្រធានក្រុមជនអាមេរិកដើមកំណើតអាស៊ី - ប៉ាស៊ីហ្វិក នៅសភាអាមេរិក លោក Judy Chu បានវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតីអាមេរិក លោក ចូបៃដិន ក្រោមការដឹកនាំរបស់លោក ដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់សហគមន៍ជនអាមេរិក ដើមកំណើត (AAPI) គឺជាអាទិភាពដ៏សំខាន់មួយ។

ទន្ទឹមនឹងនេះដែរ លោក Chris Lu ដែលជាជនជាតិអាមេរិកដើមកំណើតអាស៊ី ម្នាក់ ដែលមានឋានៈខ្ពង់ខ្ពស់បំផុត កំពុងតែបម្រើការងារក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោគ Barack Obama បានហៅវិធីសាស្រ្តរបស់លោក     ចូបៃដិន ថាជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ចំពោះជន   អាមេរិកដើមកំណើតអាស៊ី ដែល“ ផ្ទុយស្រឡះពីរដ្ឋបាលមុននោះ”។

រីឯលោក John Yang នាយកប្រតិបត្តិនៃក្រុមជម្រុញយុត្តិធម៌ជនអាមេរិកដើមកំណើតអាស៊ី (AAJC) បានអះអាងថា ក្រុមរបស់លោកបានវាយតម្លៃខ្ពស់ចំពោះ   «ការផ្តោតអារម្មណ៍ជាបន្តបន្ទាប់” និងមានការគំនិតផ្តួចផ្តើមពីរដ្ឋបាលលោក ចូបៃដិន ព្រមទាំងសង្កត់ធ្ងន់ទៅលើគំនិតផ្តួចផ្តើមទាំងនេះ នឹងរួមចំណែកដល់ការសំរេច បាន “សមភាពជាតិសាសន៍ក្នុងរយៈពេលវែង” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ