សាធារណរដ្ឋឆែក កំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់នៅក្នុងការបាញ់ប្រហារនៅរដ្ឋធានីប្រាក

(VOVWORLD) - រដ្ឋាភិបាលសាធារណរដ្ឋឆែកបានឲ្យដឹងនៅថ្ងៃទី ២២ ខែធ្នូថា ជនរងគ្រោះទាំង ១៤ នាក់ដែលត្រូវបានស្លាប់នៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague ត្រូវបានកំណត់អត្តសញ្ញាណហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាជនបរទេសនោះទេ។

ជាមួយគ្នានេះដែរ ក្នុងចំណោមមនុស្ស ២៥នាក់ ដែលរងរបួសក្នុងការបាញ់ប្រហារនៅមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យ Charles មានពលរដ្ឋបរទេសចំនួន ៣នាក់ ក្នុងនោះមាន ២នាក់មកពីប្រទេសអារ៉ាប់រួម (UAE) និង ០១ នាក់មកពីប្រទេសហូឡង់។

សាធារណរដ្ឋឆែកបានសម្រេចថា ថ្ងៃនេះជាថ្ងៃកាន់ទុក្ខជាតិដើម្បីរំឭកដល់ជនរងគ្រោះក្នុងការបាញ់ប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ